16. ប៉ុន្តែ យើងទុកឲ្យពួកគេមួយចំនួននៅសេសសល់ គឺគេចផុតពីមុខដាវ ពីទុរ្ភិក្ស និងជំងឺរាតត្បាត ដើម្បីឲ្យរៀបរាប់អំពីការប្រព្រឹត្តគួរស្អប់ខ្ពើមទាំងនេះប្រាប់ប្រជាជាតិនានា។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន”»។
17. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
18. «កូនមនុស្សអើយ ចូរបរិភោគអាហារ ទាំងញាប់ញ័រ ចូរផឹកទឹកទាំងស្លន់ស្លោ និងភ័យរន្ធត់។
19. ចូរថ្លែងប្រាប់ប្រជាជននៅស្រុកនេះដូចតទៅ: ព្រះជាអម្ចាស់មានព្រះបន្ទូលស្ដីអំពីអ្នកក្រុងយេរូសាឡឹម ដែលរស់នៅលើទឹកដីអ៊ីស្រាអែលថា ពួកគេនឹងបរិភោគអាហារ ទាំងភ័យរន្ធត់ ពួកគេនឹងផឹកទឹកទាំងតក់ស្លុត ដ្បិតស្រុករបស់គេក្លាយទៅជាទីស្មសាន បាត់បង់អ្វីៗទាំងអស់ ព្រោះតែអំពើឃោរឃៅដែលអ្នកស្រុកនេះប្រព្រឹត្ត។
20. ក្រុងដែលធ្លាប់តែមានប្រជាជនកុះករ នឹងក្លាយទៅជាគំនរបាក់បែក ហើយស្រុករបស់ពួកគេក្លាយទៅជាទីស្មសាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
21. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំ ដូចតទៅ៖
22. «កូនមនុស្សអើយ នៅស្រុកអ៊ីស្រាអែល អ្នករាល់គ្នាមានសុភាសិតមួយចែងថា “ពេលវេលាចេះតែបោះជំហានទៅមុខ តែគ្មាននិមិត្តហេតុណាមួយសម្រេចជារូបរាងសោះ!”។
23. ដូច្នេះ ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងលុបបំបាត់សុភាសិតនេះ គឺគេនឹងលែងនិយាយពីសុភាសិតនេះ នៅស្រុកអ៊ីស្រាអែលទៀតហើយ។ ផ្ទុយទៅវិញ ចូរប្រាប់ពួកគេថា “ពេលវេលាចេះតែបោះជំហានទៅមុខ និមិត្តហេតុទាំងប៉ុន្មាននឹងសម្រេចជារូបរាងមិនខាន”
24. ដ្បិតនៅស្រុកអ៊ីស្រាអែល លែងមាននិមិត្តហេតុឥតបានការ ឬការទស្សន៍ទាយ បញ្ជោរទៀតហើយ។
25. យើងជាព្រះអម្ចាស់ ការអ្វីដែលយើងថ្លែងតែងតែសម្រេចជារូបរាង ឥតបង្អង់ឡើយ។ ពិតមែនហើយ យើងនឹងសម្រេចតាមពាក្យរបស់យើង ក្នុងពេលអ្នករាល់គ្នាដែលជាពូជអ្នកបះបោរ នៅមានជីវិតនៅឡើយ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
26. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖