អេសេ‌គាល 12:10-14 Khmer Standard Version (KHSV)

10. ត្រូវ​តប​ទៅ​ពួក​គេ​ថា “ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ព្រមាន​ដល់​ស្ដេច​នៅ​ក្រុង​យេរូ‌សាឡឹម និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ស្ថិត​នៅ​ក្រុង​នេះ”។

11. ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

12. រីឯ​ស្ដេច​ដែល​គ្រប់‌គ្រង​អ្នក​រាល់​គ្នា ក៏​នឹង​ស្ពាយ​បង្វេច​ចាក​ចេញ​ពី​ក្រុង​ទៅ ក្នុង​ពេល​ងងឹត​ដែរ។ គេ​នឹង​ទម្លុះ​កំពែង​ក្រុង​ឲ្យ​ស្ដេច​ចេញ ទាំង​បិទ​មុខ មិន​ឲ្យ​ឃើញ​ថា​ទៅ​ទី​ណា។

13. យើង​នឹង​បោះ​សំណាញ់​ទៅ​លើ​ស្ដេច ហើយ​ស្ដេច​នោះ​នឹង​ជាប់​អន្ទាក់​របស់​យើង។ យើង​នឹង​នាំ​គេ​ទៅ​ស្រុក​បាប៊ី‌ឡូន គឺ​ស្រុក​របស់​ជន‌ជាតិ​ខាល់ដេ គេ​នឹង​ស្លាប់​នៅ​ស្រុក​នោះ តែ​ឥត​បាន​ឃើញ​ស្រុក​នោះ​ឡើយ។

14. យើង​នឹង​កំចាត់‌កំចាយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច គឺ​ទាំង​អង្គ‌រក្ស និង​ទាហាន​ទាំង​ប៉ុន្មាន​របស់​ស្ដេច ឲ្យ​ទៅ​គ្រប់​ទី​កន្លែង ព្រម​ទាំង​យក​ដាវ​ដេញ​តាម​ប្រហារ​ពួក​គេ​ពី​ក្រោយ​ផង។

អេសេ‌គាល 12