1. ព្រះវិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជាជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសានា ជាកូនរបស់លោកអស៊ើរ និងលោកពេឡាធា ជាកូនរបស់លោកបេណាយ៉ា។
2. ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ពួកនេះជាមនុស្សរៀបចំគម្រោងការប្រព្រឹត្តអំពើទុច្ចរិត ហើយផ្ដល់យោបល់អាក្រក់ដល់ក្រុងនេះ។
3. ពួកគេពោលថា “គ្មាននរណាសង់ផ្ទះក្នុងពេលឆាប់ៗខាងមុខទេ។ ក្រុងនេះប្រៀបបាននឹងឆ្នាំង រីឯពួកយើង ពួកយើងជាសាច់នៅក្នុងឆ្នាំង”។
4. ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងព្រះបន្ទូល ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។