6. ព្រះអម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេសឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់ នៅចន្លោះពួកចេរូប៊ីនមក!»។ បុរសនោះក៏ទៅឈរក្បែរកង់។
7. ពេលនោះ ចេរូប៊ីនមួយលូកដៃទៅកាន់ភ្លើង ដែលកំពុងឆេះនៅចន្លោះពួកចេរូប៊ីន ហើយយកភ្លើងហុចទៅឲ្យបុរសនោះ។ គាត់ក៏ទទួលយក រួចចេញទៅ។
8. នៅក្រោមស្លាបរបស់ពួកចេរូប៊ីន មានហាក់ដូចជាដៃរបស់មនុស្សលេចចេញមក។
9. ខ្ញុំក្រឡេកមើលទៅ ឃើញមានកង់បួននៅក្បែរពួកចេរូប៊ីន គឺនៅក្បែរចេរូប៊ីននីមួយៗមានកង់មួយ។ កង់ទាំងនោះភ្លឺចាំងដូចត្បូងពេជ្រ។
10. កង់ទាំងបួនមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ។ ដោយកង់ទាំងនោះមានទ្រង់ទ្រាយ និងមានរាងដូចៗគ្នា មើលទៅហាក់ដូចជាកង់មួយស្ថិតនៅក្នុងកង់មួយទៀត។