15. ពួកចេរូប៊ីនទាំងនោះក៏ហោះឡើង គឺសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ។
16. ពេលចេរូប៊ីនទៅមុខ កង់ក៏វិលទៅមុខជាមួយ ពេលចេរូប៊ីនទទះស្លាបហោះឡើងផុតពីដី កង់ក៏នៅជាប់ជាមួយដែរ។
17. ពេលចេរូប៊ីនឈប់ កង់ក៏ឈប់ ពេលចេរូប៊ីនឡើង កង់ក៏ឡើងទៅជាមួយ ដ្បិតវិញ្ញាណរបស់សត្វលោកទាំងនោះស្ថិតនៅក្នុងកង់។
18. សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតឡើងពីមាត់ទ្វារព្រះដំណាក់ ទៅសណ្ឋិតលើពួកចេរូប៊ីន។
19. ខ្ញុំឃើញចេរូប៊ីនទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលសណ្ឋិតនៅលើចេរូប៊ីន ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃព្រះដំណាក់របស់ព្រះអម្ចាស់។
20. ពេលនោះ ខ្ញុំដឹងថាសត្វលោកដែលខ្ញុំបានឃើញនៅក្រោមព្រះនៃជនជាតិអ៊ីស្រាអែល ក្បែរទន្លេកេបារ គឺចេរូប៊ីននេះឯង។
21. ចេរូប៊ីននីមួយៗមានមុខបួន មានស្លាបបួន ហើយនៅពីក្រោមស្លាប មានទ្រង់ទ្រាយដូចដៃមនុស្ស។
22. ចេរូប៊ីនទាំងនោះមានមុខដូចសត្វលោកដែលខ្ញុំបានឃើញក្បែរទន្លេកេបារ បេះបិទ។ ចេរូប៊ីននីមួយៗហើរទៅមុខយ៉ាងត្រង់។