6. ដ្បិតមានព្រះរាជបុត្រមួយអង្គប្រសូតមកសម្រាប់យើងព្រះជាម្ចាស់បានប្រទានព្រះបុត្រាមួយព្រះអង្គមកយើងហើយ។បុត្រនោះទទួលអំណាចគ្រប់គ្រងគេនឹងថ្វាយព្រះនាមថា:“ព្រះដ៏គួរស្ងើចសរសើរព្រះប្រកបដោយព្រះប្រាជ្ញាញាណព្រះដ៏មានឫទ្ធិចេស្ដាព្រះបិតាដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចព្រះអង្គម្ចាស់នៃសេចក្ដីសុខសាន្ត”។
7. ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាចព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទដាវីឌ និងនគររបស់ព្រះអង្គមានសេចក្ដីសុខសាន្តរហូតតទៅ។ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្សចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែងតរៀងទៅដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះមកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់យ៉ាងខ្លាំងចំពោះយើង។
8. ព្រះអម្ចាស់ប្រកាសដាក់ទោសប្រជាជននៅក្នុងរាជាណាចក្រអ៊ីស្រាអែលដែលជាពូជពង្សរបស់លោកយ៉ាកុប។
9. ប្រជាជនទាំងមូល គឺអ្នកស្រុកអេប្រាអ៊ីមនិងអ្នកស្រុកសាម៉ារី មុខជាដឹងហើយនាំគ្នានិយាយអួតក្អេងក្អាងថា៖
10. «អាគារធ្វើពីដីឥដ្ឋ បានរលំហើយយើងនឹងយកថ្មមកសង់ឡើងវិញគេបានកាប់រំលំសសរធ្វើពីដើមត្បែងតែយើងនឹងយកសសរធ្វើពីដើមផ្ចឹកមកជំនួសវិញ!»។
11. ព្រះអម្ចាស់នឹងនាំបច្ចាមិត្តរបស់ស្ដេចរេស៊ីនឲ្យមកវាយលុកពួកគេព្រះអង្គនឹងពង្រឹងកម្លាំងខ្មាំងសត្រូវរបស់គេ
12. ជនជាតិស៊ីរីនឹងវាយពួកគេពីខាងកើតហើយជនជាតិភីលីស្ទីនពីខាងលិច។ខ្មាំងសត្រូវត្របាក់លេបអ៊ីស្រាអែល។ប៉ុន្តែ ទោះជាយ៉ាងនេះក្ដីក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែលគឺព្រះអម្ចាស់នៅតែលាតព្រះហស្ដចាំវាយប្រដៅគេជានិច្ច។
13. ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្ដីក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករកព្រះអង្គដែរ ពួកគេពុំស្វែងរក ព្រះអម្ចាស់នៃពិភពទាំងមូលទេ។
14. ហេតុនេះហើយបានជាព្រះអម្ចាស់ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយគឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយទាំងអ្នកចេះ ទាំងអ្នកខ្លៅ
15. ក្បាលគឺពួកព្រឹទ្ធាចារ្យ និងអ្នកមុខអ្នកការរីឯកន្ទុយ គឺព្យាការីដែលជាគ្រូក្លែងក្លាយ។
16. ពួកមេដឹកនាំដែលបានធ្វើឲ្យប្រជាជននេះវង្វេងហើយអស់អ្នកដែលត្រូវគេដឹកនាំក៏វិនាសអន្តរាយដែរ។