14. ហេតុនេះហើយបានជាព្រះអម្ចាស់ដាក់ទោសអ៊ីស្រាអែលក្នុងថ្ងៃតែមួយគឺព្រះអង្គកាត់ទាំងក្បាល ទាំងកន្ទុយទាំងអ្នកចេះ ទាំងអ្នកខ្លៅ
15. ក្បាលគឺពួកព្រឹទ្ធាចារ្យ និងអ្នកមុខអ្នកការរីឯកន្ទុយ គឺព្យាការីដែលជាគ្រូក្លែងក្លាយ។
16. ពួកមេដឹកនាំដែលបានធ្វើឲ្យប្រជាជននេះវង្វេងហើយអស់អ្នកដែលត្រូវគេដឹកនាំក៏វិនាសអន្តរាយដែរ។
17. ហេតុនេះហើយបានជាព្រះអម្ចាស់មិនអាណិតយុវជនរបស់ពួកគេឡើយព្រះអង្គក៏មិនមេត្តាក្មេងកំព្រានិងស្ត្រីមេម៉ាយរបស់ពួកគេដែរដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡនិងជាមនុស្សពាល។មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ប៉ុន្តែ ទោះជាយ៉ាងនេះក្ដីក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែលគឺព្រះអម្ចាស់នៅតែលាតព្រះហស្ដចាំវាយប្រដៅគេជានិច្ច។
18. អំពើអាក្រក់របស់គេប្រៀបបាននឹងភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់រួចហើយរាលដាលឆេះព្រៃរបោះធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
19. ដោយសារព្រះអម្ចាស់នៃពិភពទាំងមូលទ្រង់ព្រះពិរោធយ៉ាងខ្លាំងទឹកដីរបស់គេនឹងត្រូវឆាបឆេះហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
20. ប្រជាជនងាកទៅខាំខាងស្ដាំគេនៅតែឃ្លាន ងាកទៅត្របាក់ខាងឆ្វេងក៏នៅតែមិនបានឆ្អែតដដែលដូច្នេះ ម្នាក់ៗហែកសាច់ឈាមរបស់ខ្លួនឯងស៊ី
21. គឺម៉ាណាសេស៊ីសាច់អេប្រាអ៊ីមអេប្រាអ៊ីមស៊ីសាច់ម៉ាណាសេហើយអ្នកទាំងពីរព្រួតគ្នាស៊ីសាច់យូដាប៉ុន្តែ ទោះជាយ៉ាងនេះក្ដីក៏ព្រះពិរោធនៅតែពុំទាន់ស្ងប់ដដែលគឺព្រះអម្ចាស់នៅតែលាតព្រះហស្ដចាំវាយប្រដៅគេជានិច្ច។