អេសាយ 9:1-5 Khmer Standard Version (KHSV)

1. ក៏​ប៉ុន្តែ ភាព​ងងឹត​មិន​គ្រប​បាំង​ទឹក​ដីដ៏​សែន​លំបាក​នេះ​ទៀត​ឡើយ។កាល​ពី​មុន ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យតំបន់​សាប់យូ‌ឡូន និង​តំបន់​ណែប‌ថាលីត្រូវ​អាម៉ាស់តែ​ទៅ​អនាគត ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យស្រុក​នៅ​តាម​ឆ្នេរ​សមុទ្រស្រុក​នៅ​ខាង​កើត​ទន្លេ​យ័រដាន់និង​ស្រុក​កាលី‌ឡេ​ដែល​សាសន៍​ដទៃរស់​នៅ​បាន​រុងរឿង​ឡើង។

2. ប្រជា‌ជន​ដែល​ដើរ​ក្នុង​ភាព​ងងឹតបាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាចមាន​ពន្លឺ​មួយ​លេច​ឡើង​បំភ្លឺ​អស់​អ្នកដែល​រស់​នៅ​ក្រោម​អំណាច​នៃ​សេចក្ដី​ស្លាប់។

3. ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ប្រោស​ប្រទានឲ្យ​ប្រជា‌ជាតិ​នេះ​បាន​ចម្រើន​ឡើងព្រម​ទាំង​ឲ្យ​គេ​មាន​អំណរ​ដ៏​លើស‌លប់។គេ​នឹង​សប្បាយ​រីក‌រាយ​នៅ​ចំពោះព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ដូច​ជា​សប្បាយ​នៅ​រដូវ​ចម្រូតឬ​ដូច​នៅ​ពេល​ចែក​ជយ‌ភ័ណ្ឌ​ដែរ

4. ដ្បិត​ព្រះ‌អង្គ​បំបាក់​នឹមដែល​ខ្មាំង​សត្រូវ​ដាក់​លើ​គេព្រះ‌អង្គ​រំដោះ​គេ​ឲ្យ​រួច​ពី​ការ​ជិះ‌ជាន់សង្កត់‌សង្កិន​របស់​ខ្មាំង​សត្រូវដូច​នៅ​ជំនាន់​ដែល​ព្រះ‌អង្គ​រំដោះបុព្វបុរស​របស់​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃនៃ​ជន‌ជាតិ​ម៉ាឌាន​ដែរ។

5. ស្បែក​ជើង​របស់​ទាហានដែល​តែងតែ​រុក​ទន្ទ្រាននិង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាមនឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់

អេសាយ 9