15. មនុស្សជាច្រើនជំពប់ជើងនឹងថ្មនេះហើយដួលបាក់បែកខ្ទេចខ្ទាំពួកគេនឹងជាប់អន្ទាក់ហើយត្រូវព្រានចាប់យកទៅ។
16. ខ្ញុំរក្សាសក្ខីភាពនេះទុក ខ្ញុំបិទត្រាលើពាក្យទូន្មាននេះ ហើយរក្សាទុកក្នុងចំណោមសាវ័ករបស់ខ្ញុំ។
17. ខ្ញុំទុកចិត្តលើព្រះអម្ចាស់ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ដែលបានលាក់ព្រះភ័ក្ត្រនឹងកូនចៅរបស់លោកយ៉ាកុប។
18. នៅស្រុកអ៊ីស្រាអែល ខ្ញុំ និងកូនដែលព្រះអម្ចាស់ប្រទានឲ្យខ្ញុំ រួមគ្នាធ្វើជាទីសម្គាល់ និងជាប្រផ្នូល មកពីព្រះអម្ចាស់នៃពិភពទាំងមូល ដែលគង់នៅលើភ្នំស៊ីយ៉ូន។
19. ប្រសិនបើមានគេប្រាប់អ្នករាល់គ្នាថា «ចូរទៅរកគ្រូខាប គ្រូទាយ និងគ្រូស្ដោះផ្លុំ ដ្បិតប្រជាជននីមួយៗត្រូវតែរកព្រះរបស់ខ្លួន ហើយបញ្ជាន់អារក្ស ដើម្បីជួយអ្នកនៅរស់»។
20. ចូរពិនិត្យមើលពាក្យទូន្មាន និងសក្ខីភាពចុះ! ប្រសិនបើគេនិយាយមិនស្របតាមព្រះបន្ទូលនេះទេ នោះនឹងគ្មានថ្ងៃរះលើពួកគេសោះឡើយ។
21. គេនឹងដើរកាត់ស្រុកទាំងកើតទុក្ខ ទាំងឃ្លានពេលគេឃ្លាន គេក្ដៅក្រហាយហើយប្រទេចផ្ដាសាស្ដេច និងព្រះរបស់ខ្លួនគេងើយមើលទៅលើ
22. បន្ទាប់មក ពេលឈ្ងោកចុះមកដីឃើញមានសុទ្ធតែទុក្ខលំបាក និងភាពងងឹតហើយត្រូវខ្មាំងកៀរទៅរកភាពអន្ធការ។