1. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកបន្ទះថ្មធំមួយមក ហើយចារអក្សរនៅលើនោះថា “រឹបអូសជាប្រញាប់ ប្រមូលជយភ័ណ្ឌឲ្យលឿន!”»។
2. ពេលនោះ ខ្ញុំក៏បង្ហាញបន្ទះថ្មដល់មនុស្ស ដែលគួរជាទីទុកចិត្ត គឺបូជាចារ្យអ៊ូរី និងលោកសាការី ជាកូនរបស់លោកបេរេគា ធ្វើជាសាក្សី។
3. ខ្ញុំបានរួមរស់ជាមួយព្យាការិនីជាភរិយារបស់ខ្ញុំ នាងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ព្រះអម្ចាស់ មានព្រះបន្ទូលមកខ្ញុំថា៖ «ត្រូវដាក់ឈ្មោះឲ្យកូននេះថា “ម៉ាហ៊េ-សាឡាល-ហាសបាស”
4. ដ្បិតមុនពេលដែលកូននេះចេះហៅ ពុក! ម៉ែ! មានគេប្រមូលទ្រព្យសម្បត្តិរបស់ក្រុងដាម៉ាស ហើយប្រមូលជយភ័ណ្ឌពីក្រុងសាម៉ារី យកទៅដាក់នៅចំពោះមុខស្ដេចស្រុកអាស្ស៊ីរី»។
5. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំទៀតថា៖
6. «ដោយប្រជាជនមាក់ងាយទឹកដែលហូរយ៉ាងស្រួលនៅប្រឡាយស៊ីឡោមហើយបែរជានាំគ្នាពេញចិត្តនឹងស្ដេចរេស៊ីនព្រមទាំងស្ដេចពេកាវិញនោះ
7. ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំងបំផ្លាញពួកគេពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។
8. ទន្លេនេះនឹងហូរមកលើទឹកដីយូដាហើយជន់ឡើង លិចរហូតដល់ក។ឱព្រះអេម៉ាញូអែលអើយ!ទឹកនេះនឹងជន់ឡើងលិចពាសពេញទឹកដីរបស់ព្រះអង្គ។
9. ប្រជាជនទាំងឡាយអើយ ចូរញាប់ញ័រ!ដ្បិតអ្នករាល់គ្នានឹងត្រូវវិនាសសូន្យអស់អ្នកដែលស្ថិតនៅទីដាច់ស្រយាលនៃផែនដីអើយ ចូរផ្ទៀងត្រចៀកស្ដាប់!អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹកតែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យមិនខាន!ពិតមែនហើយ អ្នករាល់គ្នារៀបចំខ្លួនធ្វើសឹកតែអ្នករាល់គ្នាមុខជាត្រូវវិនាសសូន្យ!។
10. អ្នករាល់គ្នារៀបចំផែនការតែផែនការទាំងនោះនឹងត្រូវរលាយសូន្យអ្នករាល់គ្នាចាត់វិធានការតែវិធានការនោះមិនអាចសម្រេចឡើយដ្បិតព្រះជាម្ចាស់គង់នៅជាមួយយើង!
11. ពេលព្រះអម្ចាស់សណ្ឋិតនៅជាមួយខ្ញុំ ព្រះអង្គហាមខ្ញុំមិនឲ្យដើរតាមមាគ៌ារបស់ប្រជាជាតិនេះទេ គឺព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖