20. នៅគ្រានោះព្រះអម្ចាស់នឹងជួលកាំបិតកោរពីខាងនាយទន្លេអឺប្រាត- គឺស្ដេចស្រុកអាស្ស៊ីរី -មកកោរសក់ កោររោមជើងនិងកោរពុកចង្ការបស់ប្រជាជាតិនេះ។
21. នៅគ្រានោះ ម្នាក់ៗនឹងចិញ្ចឹមមេគោមួយនិងពពែញីពីរក្បាល
22. ហើយដោយសារសម្បូណ៌ទឹកដោះពេកប្រជាជននឹងបរិភោគខ្លាញ់ទឹកដោះដ្បិតប្រជាជនដែលនៅសល់ក្នុងស្រុកនឹងនាំគ្នាបរិភោគខ្លាញ់ទឹកដោះ និងទឹកឃ្មុំ។
23. នៅគ្រានោះ គ្រប់ទីកន្លែងដែលមានទំពាំងបាយជូរមួយពាន់ដើមតម្លៃជាប្រាក់បីរយតម្លឹងបែរជាដុះសុទ្ធតែបន្លា និងរពាក់។
24. ស្រុកនោះនឹងក្លាយទៅជាកន្លែងបរបាញ់ព្រោះមានសុទ្ធតែបន្លា និងរពាក់។
25. ចំណែកឯនៅតាមភ្នំដែលពីមុនគេធ្លាប់តែកាប់គាស់បែរជាគ្មាននរណាហ៊ានចូលទៅទៀតទេព្រោះគេខ្លាចបន្លា និងរពាក់គេទុកឲ្យគោ និងហ្វូងចៀមទៅស៊ីស្មៅនៅតាមកន្លែងនោះ»។