1. នៅគ្រាដែលព្រះបាទអេហាស ជាបុត្ររបស់ព្រះបាទយ៉ូថាម ដែលត្រូវជាបុត្ររបស់ព្រះបាទអ៊ូសៀស គ្រងរាជ្យនៅស្រុកយូដា មានសង្គ្រាមមួយផ្ទុះឡើង គឺព្រះបាទរេស៊ីន ជាស្ដេចស្រុកស៊ីរី បានពួតដៃជាមួយព្រះបាទពេកា ជាបុត្ររបស់ព្រះបាទរេម៉ាលា និងជាស្ដេចស្រុកអ៊ីស្រាអែល លើកទ័ពទៅវាយយកក្រុងយេរូសាឡឹម ប៉ុន្តែ មិនអាចវាយសម្រុកចូលបានឡើយ។
2. មានគេនាំដំណឹងមកទូលព្រះរាជវង្សរបស់ព្រះបាទដាវីឌថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យព្រះបាទអេហាស និងប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
3. ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអេសាយថា៖ «ចូរនាំស្អា-យ៉ាស៊ូប ជាកូនប្រុសរបស់អ្នកទៅជួបស្ដេចអេហាស នៅក្បែរស្រះផ្នែកខាងលើ ត្រង់ក្បាលប្រឡាយ តាមផ្លូវទៅចម្ការរបស់អ្នកជ្រលក់ល័ក្ខ។