អេសាយ 66:5-16 Khmer Standard Version (KHSV)

5. អ្នក​រាល់​គ្នា​ដែល​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដោយ​ញាប់‌ញ័រចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌អង្គ។បង‌ប្អូន​របស់​អ្នក​រាល់​គ្នាស្អប់ និង​កាត់‌កាល់​អ្នក​រាល់​គ្នាព្រោះ​តែ​អ្នក​រាល់​គ្នា​គោរព​ព្រះ‌អង្គ។ពួក​គេ​ពោល​ថា “សូម​ព្រះ‌អម្ចាស់​សម្តែងសិរី‌រុងរឿង ដើម្បី​ឲ្យ​យើង​ឃើញ​អំណររបស់​អ្នក​រាល់​គ្នា​ផង!”។អ្នក​ទាំង​នោះ​មុខ​ជា​ត្រូវ​អាម៉ាស់។

6. មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុងមាន​សំឡេង​លាន់​ឮ​ពី​ព្រះ‌វិហារគឺ​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ព្រះ‌អង្គ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

7. ក្រុង​ស៊ីយ៉ូន​ប្រៀប​បាន​នឹង​ស្ត្រីដែល​សម្រាល​កូន មុន​ឈឺ​ផ្ទៃហើយ​បង្កើត​បាន​កូន​ប្រុស មុន​ឈឺ​ចុក​ចាប់។

8. តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ?តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ?តើ​នគរ​មួយ​អាច​កើត​ឡើងក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ?តើ​ប្រជា‌ជាតិ​មួយ​អាច​កើតក្នុង​ពេល​តែ​មួយ​បាន​ឬ?ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញនាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សម្រាល​កូន​ចៅ!

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:បើ​យើង​ឲ្យ​ស្ត្រី​ម្នាក់​មាន​ផ្ទៃ​ពោះ​គ្រប់​ខែតើ​យើង​ឃាត់‌ឃាំង​មិន​ឲ្យ​កូន​កើត​បាន​ឬព្រះ​របស់​អ្នក​មាន​ព្រះ‌បន្ទូល​ថាបើ​យើង​ឲ្យ​ទារក​ចាប់​ផ្ទៃតើ​យើង​រារាំង​វា​មិន​ឲ្យ​កើត​បាន​ឬ?

10. អស់​អ្នក​ដែល​ស្រឡាញ់​ក្រុង​យេរូ‌សាឡឹម​អើយចូរ​សប្បាយ​រួម​ជា​មួយ​ក្រុង​នេះ​ចុះចូរ​ត្រេក​អរ​រីក‌រាយ​យ៉ាង​ខ្លាំង!អស់​អ្នក​ដែល​កាន់​ទុក្ខ​អាណិតក្រុង​យេរូ‌សាឡឹម​អើយ ចូរ​សប្បាយ​រីក‌រាយរួម​ជា​មួយ​ក្រុង​នេះ​ដែរ។

11. សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ស្កប់​ចិត្ត​នឹង​ក្រុង​នេះដូច​កូន​ដែល​ម្ដាយ​ថ្នាក់‌ថ្នម​បំបៅ​ដែរអ្នក​រាល់​គ្នា​នឹង​បាន​ថ្កុំ‌ថ្កើង​រុងរឿងដោយ‌សារ​ក្រុង​នេះ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​នឹង​ឲ្យ​សេចក្ដី​សុខ‌សាន្តហូរ​មក​ក្រុង​នេះ ដូច​ទឹក​ទន្លេយើង​នឹង​បង្ហូរ​ធន‌ធាន​ដ៏​រុងរឿង​របស់ប្រជា‌ជាតិ​នានា​ចូល​មក​ក្នុង​ក្រុង​នេះដូច​ទឹក​ហូរ​ប្រៀប​មាត់​ច្រាំង។យើង​នឹង​ថ្នាក់‌ថ្នម​អ្នក​រាល់​គ្នា​ដូច​ម្ដាយ​បំបៅ​កូនបី​វា និង​ថ្នាក់‌ថ្នម​វា​នៅ​លើ​ភ្លៅ។

13. ម្ដាយ​លួង‌លោម​កូន​យ៉ាង​ណាយើង​នឹង​លួង‌លោម​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរអ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹមដោយ​លែង​មាន​ទុក្ខ​ព្រួយ​ទៀត។

14. កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ក្រុង​យេរូ‌សាឡឹមបាន​សុខ‌សាន្ត​ដូច្នេះអ្នក​រាល់​គ្នា​នឹង​មាន​ចិត្ត​សប្បាយ​រីក‌រាយហើយ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ឡើង​វិញដូច​ស្មៅ​លាស់​ស្រស់​បំព្រង។ ព្រះ‌អម្ចាស់​នឹង​សម្តែង​ព្រះ‌បារមីឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឃើញតែ​ព្រះ‌អង្គ​សម្តែង​ព្រះ‌ពិរោធ​ទាស់​នឹងខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ។

15. មើល ព្រះ‌អម្ចាស់​កំពុង​តែ​យាង​មកព្រះ‌អង្គ​យាង​មក​ក្នុង​ភ្លើងរាជ‌រថ​របស់​ព្រះ‌អង្គ​ប្រៀប​បាន​នឹង​ខ្យល់​កួច។ព្រះ‌អង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះ‌អង្គព្រះ‌អង្គ​ប្រើ​អណ្ដាត​ភ្លើង ដើម្បី​ដាក់​ទោសស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គព្រមាន​ទុក​ជា​មុន។

16. ព្រះ‌អម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​ទាំង​អស់ដោយ​ប្រើ​ភ្លើង និង​ដាវ ព្រះ‌អម្ចាស់​នឹង​ប្រហារ​មនុស្ស​ជា​ច្រើន។

អេសាយ 66