3. រីឯអ្នកដែលយកគោមកថ្វាយជាយញ្ញបូជាតែសម្លាប់មនុស្សអ្នកដែលយកចៀមមកធ្វើយញ្ញបូជាតែវាយបំបាក់កឆ្កែអ្នកដែលយកតង្វាយមកថ្វាយតែតង្វាយនេះជាឈាមជ្រូកអ្នកដែលដុតគ្រឿងក្រអូបតែថ្វាយបង្គំព្រះក្លែងក្លាយគឺអស់អ្នកដែលពេញចិត្តនឹងប្រព្រឹត្តតាមការយល់ឃើញរបស់ខ្លួនហើយចូលចិត្តតែអំពើគួរស្អប់ខ្ពើម
4. យើងក៏ពេញចិត្តនឹងធ្វើឲ្យពួកគេទទួលផលពីអំពើដែលគេប្រព្រឹត្តនោះដែរ។យើងនឹងធ្វើឲ្យការលំបាកសព្វបែបយ៉ាងកើតមានដល់ពួកគេគឺការលំបាកដែលគេតែងតែខ្លាចរអែង។យើងបានហៅ តែគ្មាននរណាឆ្លើយយើងបាននិយាយ តែគ្មាននរណាស្ដាប់ទេផ្ទុយទៅវិញ ពួកគេនាំគ្នាប្រព្រឹត្តអំពើដែលយើងយល់ថាអាក្រក់គឺអំពើដែលយើងមិនពេញចិត្ត។
5. អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ដោយញាប់ញ័រចូរនាំគ្នាស្ដាប់ព្រះអង្គ។បងប្អូនរបស់អ្នករាល់គ្នាស្អប់ និងកាត់កាល់អ្នករាល់គ្នាព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។ពួកគេពោលថា “សូមព្រះអម្ចាស់សម្តែងសិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណររបស់អ្នករាល់គ្នាផង!”។អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
6. មានសំឡេងលាន់ឮរំពងពីទីក្រុងមានសំឡេងលាន់ឮពីព្រះវិហារគឺជាព្រះសូរសៀងរបស់ព្រះអម្ចាស់ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ព្រះអង្គ តាមអំពើដែលគេបានប្រព្រឹត្ត។
7. ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រីដែលសម្រាលកូន មុនឈឺផ្ទៃហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។
8. តើនរណាធ្លាប់ឮហេតុការណ៍យ៉ាងនេះ?តើនរណាធ្លាប់ឃើញហេតុការណ៍ដូច្នេះ?តើនគរមួយអាចកើតឡើងក្នុងរយៈពេលតែមួយថ្ងៃបានឬ?តើប្រជាជាតិមួយអាចកើតក្នុងពេលតែមួយបានឬ?ចំណែកឯក្រុងស៊ីយ៉ូនវិញនាងទើបនឹងចាប់ផ្ដើមឈឺផ្ទៃ ក៏សម្រាលកូនចៅ!
9. ព្រះអម្ចាស់មានព្រះបន្ទូលថា:បើយើងឲ្យស្ត្រីម្នាក់មានផ្ទៃពោះគ្រប់ខែតើយើងឃាត់ឃាំងមិនឲ្យកូនកើតបានឬព្រះរបស់អ្នកមានព្រះបន្ទូលថាបើយើងឲ្យទារកចាប់ផ្ទៃតើយើងរារាំងវាមិនឲ្យកើតបានឬ?
10. អស់អ្នកដែលស្រឡាញ់ក្រុងយេរូសាឡឹមអើយចូរសប្បាយរួមជាមួយក្រុងនេះចុះចូរត្រេកអររីករាយយ៉ាងខ្លាំង!អស់អ្នកដែលកាន់ទុក្ខអាណិតក្រុងយេរូសាឡឹមអើយ ចូរសប្បាយរីករាយរួមជាមួយក្រុងនេះដែរ។
11. សូមឲ្យអ្នករាល់គ្នាបានស្កប់ចិត្តនឹងក្រុងនេះដូចកូនដែលម្ដាយថ្នាក់ថ្នមបំបៅដែរអ្នករាល់គ្នានឹងបានថ្កុំថ្កើងរុងរឿងដោយសារក្រុងនេះ។
12. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងនឹងឲ្យសេចក្ដីសុខសាន្តហូរមកក្រុងនេះ ដូចទឹកទន្លេយើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ប្រជាជាតិនានាចូលមកក្នុងក្រុងនេះដូចទឹកហូរប្រៀបមាត់ច្រាំង។យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូនបីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។