អេសាយ 66:17-20 Khmer Standard Version (KHSV)

17. អស់​អ្នក​ដែល​ខិត‌ខំ​ញែក​ខ្លួននិង​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធដើម្បី​ចូល​ទៅ​ក្នុង​សួន​ឧទ្យានរបស់​ព្រះ​ក្លែង‌ក្លាយ តាម​មេ​ដឹក​នាំ​របស់​គេហើយ​នាំ​គ្នា​បរិភោគ​សាច់​ជ្រូក កណ្ដុរព្រម​ទាំង​អ្វីៗ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើមមុខ​ជា​ត្រូវ​វិនាស​ទាំង​អស់​គ្នា​មិន​ខាន។- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

18. យើង​នឹង​ឲ្យ​មនុស្ស​គិត​តែ​អំពី​យើងហើយ​គិត​តែ​ពី​ធ្វើ​កិច្ចការ​សម្រាប់​យើង។យើង​នឹង​ប្រមូល​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា​ឲ្យ​មក ពួក​គេ​នឹង​ឃើញ​សិរី‌រុងរឿង​របស់​យើង។

19. យើង​នឹង​ដាក់​ទី​សម្គាល់​មួយ​ជា​សញ្ញា នៅ​កណ្ដាល​ជាតិ​សាសន៍​ទាំង​នោះ។ យើង​នឹង​ចាត់​អ្នក​ខ្លះ​ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​រួច​ជីវិត ឲ្យ​ទៅ​កាន់​ប្រទេស​នៃ​ប្រជា‌ជាតិ​ទាំង‌ឡាយ គឺ​ទៅ​ស្រុក​តើស៊ីស ស្រុក​ពូល និង​ស្រុក​លូឌ (អ្នក​ស្រុក​នោះ​ជា​អ្នក​បាញ់​ព្រួញ​ដ៏​ចំណាន) ស្រុក​ទូបាល និង​ស្រុក​យ៉ាវ៉ាន ព្រម​ទាំង​កោះ​ឆ្ងាយៗ​ទាំង​ប៉ុន្មាន អ្នក​ស្រុក​ទាំង​នោះ​មិន​ដែល​ឮ​គេ​និយាយ​អំពី​យើង ហើយ​ក៏​មិន​ដែល​ឃើញ​សិរី‌រុងរឿង​របស់​យើង​ដែរ។ អ្នក​ដែល​យើង​ចាត់​ឲ្យ​ទៅ​នឹង​ថ្លែង​ពី​សិរី‌រុងរឿង​របស់​យើង នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ។

20. ប្រជា‌ជាតិ​ទាំង​នោះ​នឹង​នាំ​បង‌ប្អូន​អ្នក​រាល់​គ្នា ដែល​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ មក​ថ្វាយ​ព្រះ‌អម្ចាស់។ ពួក​គេ​ហែ‌ហម​បង‌ប្អូន​ទាំង​នោះ ដែល​ជិះ​សេះ រទេះ អង្រឹង​ស្នែង លា និង​អូដ្ឋ រហូត​មក​ដល់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង គឺ​ក្រុង​យេរូ‌សាឡឹម ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្លាប់​យក​តង្វាយ ដាក់​លើ​ជើង​ពាន​ដ៏​បរិសុទ្ធ​មក​ថ្វាយ នៅ​ក្នុង​ព្រះ‌ដំណាក់​ដែរ។

អេសាយ 66