8. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អគេពោលថា “កុំបំផ្លាញឲ្យសោះព្រោះទំពាំងបាយជូរនេះនឹងផ្ដល់ស្រាឆ្ងាញ់”។ចំពោះយើងវិញក៏ដូច្នោះដែរដោយយល់ដល់ពួកអ្នកបម្រើរបស់យើងយើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។
9. យើងនឹងធ្វើឲ្យមានពូជពង្សមួយកើតចេញពីកូនចៅរបស់យ៉ាកុបហើយឲ្យម្នាក់ដែលគ្រប់គ្រងលើភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។អស់អ្នកដែលយើងជ្រើសរើសនឹងគ្រប់គ្រងលើទឹកដីនេះអ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។
10. ប្រជាជនដែលស្វែងរកយើងនឹងទទួលវាលទំនាបសារ៉ូនជាវាលស្មៅសម្រាប់ហ្វូងចៀមហើយជ្រលងភ្នំអាកោរជាជម្រកសម្រាប់ហ្វូងគោ។
11. រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះអម្ចាស់អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើងហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដនិងច្រួចស្រាសែនព្រះមេនី
12. យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវអ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ-កដ្បិតយើងបានហៅ តែអ្នករាល់គ្នាមិនឆ្លើយទេយើងបាននិយាយ តែអ្នករាល់គ្នាមិនស្ដាប់ទេផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលយើងយល់ថាអាក្រក់គឺអំពើដែលយើងមិនពេញចិត្ត។
13. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖«អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគតែអ្នករាល់គ្នានឹងឃ្លានអ្នកបម្រើរបស់យើងនឹងមានទឹកផឹកតែអ្នករាល់គ្នានឹងស្រេកអ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយតែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។
14. អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោព្រោះគេសប្បាយចិត្តតែអ្នករាល់គ្នាបែរជាស្រែកយំព្រោះឈឺចុកចាប់នៅក្នុងចិត្តអ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
15. ប្រជាជនដែលយើងបានជ្រើសរើសនឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសាថា “សូមព្រះជាអម្ចាស់ធ្វើឲ្យអ្នកស្លាប់ដូចជននេះ ឬជននោះ”។រីឯអ្នកបម្រើរបស់យើងវិញគេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។
16. នៅក្នុងស្រុក អ្នកណាចង់ជូនពរត្រូវជូនពរក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដហើយនរណាចង់ស្បថត្រូវស្បថក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ។ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុននឹងលែងមានទៀតហើយយើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។
17. យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីអ្វីៗដែលកើតមានកាលពីមុនគេលែងនឹកនាទៀតហើយគឺគ្មាននរណានឹងឃើញទៀតទេ។
18. ចូរអរសប្បាយឡើងចូរសប្បាយរីករាយរហូតតទៅចំពោះអ្វីៗដែលយើងបង្កើតមកគឺយើងបង្កើតក្រុងយេរូសាឡឹមដែលមានអំណរសប្បាយរីករាយយើងបង្កើតប្រជាជននៅក្រុងនេះដែលមានអំណរ។