6. យើងបានកត់ត្រាទាំងអស់ទុកយើងនឹងមិននៅស្ងៀមឡើយយើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។
7. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នានិងកំហុសដូនតារបស់អ្នករាល់គ្នាដែលបានអុជធូបបន់ព្រះក្លែងក្លាយនៅតាមភ្នំទាំងឡាយហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។យើងនឹងដាក់ទោសយ៉ាងធ្ងន់ចំពោះកំហុសទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
8. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អគេពោលថា “កុំបំផ្លាញឲ្យសោះព្រោះទំពាំងបាយជូរនេះនឹងផ្ដល់ស្រាឆ្ងាញ់”។ចំពោះយើងវិញក៏ដូច្នោះដែរដោយយល់ដល់ពួកអ្នកបម្រើរបស់យើងយើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។
9. យើងនឹងធ្វើឲ្យមានពូជពង្សមួយកើតចេញពីកូនចៅរបស់យ៉ាកុបហើយឲ្យម្នាក់ដែលគ្រប់គ្រងលើភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។អស់អ្នកដែលយើងជ្រើសរើសនឹងគ្រប់គ្រងលើទឹកដីនេះអ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។