2. រៀងរាល់ថ្ងៃ យើងលាតដៃទៅចង់ជួយគេតែប្រជារាស្ត្រនេះរឹងចចេសណាស់គឺគេដើរតាមផ្លូវអាក្រក់និងធ្វើតាមអំពើចិត្តរបស់ខ្លួន។
3. ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ចដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើងពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យានហើយអុជធូបបន់ព្រះក្លែងក្លាយនៅលើអាសនៈធ្វើពីឥដ្ឋ។
4. ពួកគេនាំគ្នាទៅនៅក្នុងផ្នូរខ្មោចពេលយប់ គេដេកនៅតាមរូងគុហាគេបរិភោគសាច់ជ្រូក និងដាក់ម្ហូបមិនបរិសុទ្ធនៅក្នុងចានរបស់ខ្លួន។
5. អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា:“ចៀស! កុំចូលមកជិតខ្ញុំក្រែងលោភាពវិសុទ្ធរបស់ខ្ញុំធ្វើឲ្យអ្នកឯងស្លាប់!”ពេលយើងឃើញដូច្នេះ ធ្វើឲ្យកំហឹងរបស់យើងកាន់តែឆេះឆួលឡើងថែមទៀត។
6. យើងបានកត់ត្រាទាំងអស់ទុកយើងនឹងមិននៅស្ងៀមឡើយយើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។
7. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងកត់ត្រាទុកនូវកំហុសរបស់អ្នករាល់គ្នានិងកំហុសដូនតារបស់អ្នករាល់គ្នាដែលបានអុជធូបបន់ព្រះក្លែងក្លាយនៅតាមភ្នំទាំងឡាយហើយបានបំបាក់មុខយើងនៅតាមភ្នំនានា។យើងនឹងដាក់ទោសយ៉ាងធ្ងន់ចំពោះកំហុសទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្តកាលពីអតីតកាល។
8. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:ពេលអ្នកចម្ការឃើញទំពាំងបាយជូរមានផ្លែល្អគេពោលថា “កុំបំផ្លាញឲ្យសោះព្រោះទំពាំងបាយជូរនេះនឹងផ្ដល់ស្រាឆ្ងាញ់”។ចំពោះយើងវិញក៏ដូច្នោះដែរដោយយល់ដល់ពួកអ្នកបម្រើរបស់យើងយើងនឹងមិនបំផ្លាញជាតិសាសន៍នេះឡើយ។
9. យើងនឹងធ្វើឲ្យមានពូជពង្សមួយកើតចេញពីកូនចៅរបស់យ៉ាកុបហើយឲ្យម្នាក់ដែលគ្រប់គ្រងលើភ្នំរបស់យើង កើតចេញពីកូនចៅរបស់យូដា។អស់អ្នកដែលយើងជ្រើសរើសនឹងគ្រប់គ្រងលើទឹកដីនេះអ្នកបម្រើរបស់យើងក៏នឹងរស់នៅទីនេះដែរ។
10. ប្រជាជនដែលស្វែងរកយើងនឹងទទួលវាលទំនាបសារ៉ូនជាវាលស្មៅសម្រាប់ហ្វូងចៀមហើយជ្រលងភ្នំអាកោរជាជម្រកសម្រាប់ហ្វូងគោ។
11. រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះអម្ចាស់អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើងហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដនិងច្រួចស្រាសែនព្រះមេនី