11. រីឯអ្នករាល់គ្នាដែលបោះបង់ចោលព្រះអម្ចាស់អ្នករាល់គ្នាដែលបំភ្លេចភ្នំដ៏វិសុទ្ធរបស់យើងហើយបែរជាទៅរៀបចំម្ហូបសែនព្រះកាដនិងច្រួចស្រាសែនព្រះមេនី
12. យើងនឹងឲ្យអ្នករាល់គ្នាស្លាប់ដោយមុខដាវអ្នករាល់គ្នានឹងលុតជង្គង់ចុះឲ្យគេអារ-កដ្បិតយើងបានហៅ តែអ្នករាល់គ្នាមិនឆ្លើយទេយើងបាននិយាយ តែអ្នករាល់គ្នាមិនស្ដាប់ទេផ្ទុយទៅវិញ អ្នករាល់គ្នាបានប្រព្រឹត្តអំពើដែលយើងយល់ថាអាក្រក់គឺអំពើដែលយើងមិនពេញចិត្ត។
13. ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា៖«អ្នកបម្រើរបស់យើងនឹងមានអាហារបរិភោគតែអ្នករាល់គ្នានឹងឃ្លានអ្នកបម្រើរបស់យើងនឹងមានទឹកផឹកតែអ្នករាល់គ្នានឹងស្រេកអ្នកបម្រើរបស់យើងនឹងមានអំណរសប្បាយតែអ្នករាល់គ្នានឹងត្រូវអាម៉ាស់។
14. អ្នកបម្រើរបស់យើងនឹងស្រែកហ៊ោព្រោះគេសប្បាយចិត្តតែអ្នករាល់គ្នាបែរជាស្រែកយំព្រោះឈឺចុកចាប់នៅក្នុងចិត្តអ្នករាល់គ្នានឹងសោកសង្រេង បាក់ទឹកចិត្ត។
15. ប្រជាជនដែលយើងបានជ្រើសរើសនឹងយកឈ្មោះអ្នករាល់គ្នាសម្រាប់ដាក់បណ្ដាសាថា “សូមព្រះជាអម្ចាស់ធ្វើឲ្យអ្នកស្លាប់ដូចជននេះ ឬជននោះ”។រីឯអ្នកបម្រើរបស់យើងវិញគេនឹងជូនពរគ្នា ដោយប្រើនាមថ្មី។
16. នៅក្នុងស្រុក អ្នកណាចង់ជូនពរត្រូវជូនពរក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដហើយនរណាចង់ស្បថត្រូវស្បថក្នុងនាមព្រះជាម្ចាស់ដ៏ពិតប្រាកដ។ទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានកាលពីមុននឹងលែងមានទៀតហើយយើងក៏លែងនឹកនាពីការទាំងនោះទៀតដែរ»។
17. យើងនឹងបង្កើតផ្ទៃមេឃថ្មី និងផែនដីថ្មីអ្វីៗដែលកើតមានកាលពីមុនគេលែងនឹកនាទៀតហើយគឺគ្មាននរណានឹងឃើញទៀតទេ។
18. ចូរអរសប្បាយឡើងចូរសប្បាយរីករាយរហូតតទៅចំពោះអ្វីៗដែលយើងបង្កើតមកគឺយើងបង្កើតក្រុងយេរូសាឡឹមដែលមានអំណរសប្បាយរីករាយយើងបង្កើតប្រជាជននៅក្រុងនេះដែលមានអំណរ។
19. ក្រុងយេរូសាឡឹមនឹងធ្វើឲ្យយើងសប្បាយរីករាយប្រជាជនរបស់យើងក៏ធ្វើឲ្យយើងរីករាយក្នុងទីក្រុង គេលែងឮសូរសម្រែកយំសោកទៀតហើយ
20. នៅក្រុងនោះ ក៏លែងមានទារករស់បានតែបួនដប់ថ្ងៃទៀតដែរប្រជាជនទាំងអស់សុទ្ធតែមានអាយុវែងអ្នកដែលស្លាប់ក្មេងជាងគេមានអាយុយ៉ាងហោចណាស់មួយរយឆ្នាំរីឯមនុស្សដែលរស់បានត្រឹមតែមួយរយឆ្នាំគេចាត់ទុកថាជាអ្នកត្រូវបណ្ដាសា។
21. ពេលនោះ គេនឹងសង់ផ្ទះហើយរស់នៅក្នុងផ្ទះនោះគេដាំដំណាំ ហើយបរិភោគផលពីដំណាំនោះ
22. គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅគេមិនដាំដំណាំទុកឲ្យអ្នកផ្សេងបរិភោគផលឡើយដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែងដូចអាយុដើមឈើធំៗអស់អ្នកដែលយើងជ្រើសរើសនឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត។
23. គេនឹងមិនធ្វើការនឿយហត់ជាអសារបង់ហើយគេក៏មិនបង្កើតកូនចៅមកដើម្បីឲ្យត្រូវអន្តរាយដែរដ្បិតពួកគេនឹងបានទៅជាពូជពង្សមួយដែលព្រះអម្ចាស់ប្រទានពរកូនចៅរបស់គេនឹងគង់វង្សនៅជាមួយគេ។
24. ពេលនោះ យើងនឹងឆ្លើយតបចំពោះពួកគេមុនពួកគេអង្វរករយើងទៅទៀតពេលពួកគេកំពុងតែទូលអង្វរនោះយើងសម្រេចតាមពាក្យសុំរបស់គេរួចស្រេចទៅហើយ។
25. ពេលនោះ ចចក និងកូនចៀមនឹងស៊ីស្មៅជាមួយគ្នាសត្វសិង្ហនឹងស៊ីស្មៅដូចគោ។រីឯសត្វពស់ វានឹងស៊ីធូលីដីជាអាហារ។គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។