1. ព្រះអម្ចាស់មានព្រះបន្ទូលថា:យើងត្រៀមខ្លួនឆ្លើយតបជានិច្ចតែគ្មាននរណាសាកសួរអ្វីពីយើងទេ។យើងត្រៀមជាស្រេចនឹងបង្ហាញខ្លួនតែគ្មាននរណាស្វែងរកយើងឡើយ។ប្រជាជាតិនេះមិនបានហៅរកនាមយើងសោះទោះបីយើងត្រៀមខ្លួនចាំជួយគេក៏ដោយ។
2. រៀងរាល់ថ្ងៃ យើងលាតដៃទៅចង់ជួយគេតែប្រជារាស្ត្រនេះរឹងចចេសណាស់គឺគេដើរតាមផ្លូវអាក្រក់និងធ្វើតាមអំពើចិត្តរបស់ខ្លួន។
3. ជាតិសាសន៍នេះធ្វើឲ្យយើងទាស់ចិត្តជានិច្ចដោយប្រព្រឹត្តអំពើអាក្រក់នៅមុខយើងពួកគេធ្វើយញ្ញបូជានៅក្នុងសួនឧទ្យានហើយអុជធូបបន់ព្រះក្លែងក្លាយនៅលើអាសនៈធ្វើពីឥដ្ឋ។
4. ពួកគេនាំគ្នាទៅនៅក្នុងផ្នូរខ្មោចពេលយប់ គេដេកនៅតាមរូងគុហាគេបរិភោគសាច់ជ្រូក និងដាក់ម្ហូបមិនបរិសុទ្ធនៅក្នុងចានរបស់ខ្លួន។
5. អ្នកទាំងនោះតែងស្រែកប្រាប់គេឯងថា:“ចៀស! កុំចូលមកជិតខ្ញុំក្រែងលោភាពវិសុទ្ធរបស់ខ្ញុំធ្វើឲ្យអ្នកឯងស្លាប់!”ពេលយើងឃើញដូច្នេះ ធ្វើឲ្យកំហឹងរបស់យើងកាន់តែឆេះឆួលឡើងថែមទៀត។
6. យើងបានកត់ត្រាទាំងអស់ទុកយើងនឹងមិននៅស្ងៀមឡើយយើងនឹងដាក់ទោសពួកគេយ៉ាងធ្ងន់។