អេសាយ 65:1-10 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជា‌និច្ចតែ​គ្មាន​នរណា​សាក​សួរ​អ្វី​ពី​យើង​ទេ។យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួនតែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ប្រជា‌ជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះទោះ​បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។

2. រៀង​រាល់​ថ្ងៃ យើង​លាត​ដៃ​ទៅ​ចង់​ជួយ​គេតែ​ប្រជា‌រាស្ត្រ​នេះ​រឹង​ចចេស​ណាស់គឺ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់និង​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។

3. ជាតិ​សាសន៍​នេះ​ធ្វើ​ឲ្យ​យើង​ទាស់​ចិត្ត​ជា‌និច្ចដោយ​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​មុខ​យើងពួក​គេ​ធ្វើ​យញ្ញ‌បូជា​នៅ​ក្នុង​សួន​ឧទ្យានហើយ​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយនៅ​លើ​អាសនៈ​ធ្វើ​ពី​ឥដ្ឋ។

4. ពួក​គេ​នាំ​គ្នា​ទៅ​នៅ​ក្នុង​ផ្នូរ​ខ្មោចពេល​យប់ គេ​ដេក​នៅ​តាម​រូង​គុហាគេ​បរិភោគ​សាច់​ជ្រូក និង​ដាក់​ម្ហូប​មិន​បរិសុទ្ធនៅ​ក្នុង​ចាន​របស់​ខ្លួន។

5. អ្នក​ទាំង​នោះ​តែង​ស្រែក​ប្រាប់​គេ​ឯង​ថា:“ចៀស! កុំ​ចូល​មក​ជិត​ខ្ញុំក្រែង​លោ​ភាព​វិសុទ្ធ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​អ្នក​ឯង​ស្លាប់!”ពេល​យើង​ឃើញ​ដូច្នេះ ធ្វើ​ឲ្យ​កំហឹង​របស់យើង​កាន់​តែ​ឆេះ‌ឆួល​ឡើង​ថែម​ទៀត។

6. យើង​បាន​កត់‌ត្រា​ទាំង​អស់​ទុកយើង​នឹង​មិន​នៅ​ស្ងៀម​ឡើយយើង​នឹង​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:យើង​កត់‌ត្រា​ទុក​នូវ​កំហុស​របស់​អ្នក​រាល់​គ្នានិង​កំហុស​ដូនតា​របស់​អ្នក​រាល់​គ្នាដែល​បាន​អុជ​ធូប​បន់​ព្រះ​ក្លែង‌ក្លាយនៅ​តាម​ភ្នំ​ទាំង‌ឡាយហើយ​បាន​បំបាក់​មុខ​យើង​នៅ​តាម​ភ្នំ​នានា។យើង​នឹង​ដាក់​ទោស​យ៉ាង​ធ្ងន់ចំពោះ​កំហុស​ទាំង​ប៉ុន្មាន​ដែលអ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​កាល​ពី​អតីតកាល។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា:ពេល​អ្នក​ចម្ការ​ឃើញ​ទំពាំង‌បាយជូរ​មាន​ផ្លែ​ល្អគេ​ពោល​ថា “កុំ​បំផ្លាញ​ឲ្យ​សោះព្រោះ​ទំពាំង‌បាយជូរ​នេះ​នឹង​ផ្ដល់​ស្រា​ឆ្ងាញ់”។ចំពោះ​យើង​វិញ​ក៏​ដូច្នោះ​ដែរដោយ​យល់​ដល់​ពួក​អ្នក​បម្រើ​របស់​យើងយើង​នឹង​មិន​បំផ្លាញ​ជាតិ​សាសន៍​នេះ​ឡើយ។

9. យើង​នឹង​ធ្វើ​ឲ្យ​មាន​ពូជ‌ពង្ស​មួយកើត​ចេញ​ពី​កូន​ចៅ​របស់​យ៉ាកុបហើយ​ឲ្យ​ម្នាក់​ដែល​គ្រប់‌គ្រង​លើភ្នំ​របស់​យើង កើត​ចេញ​ពី​កូន​ចៅ​របស់​យូដា។អស់​អ្នក​ដែល​យើង​ជ្រើស​រើសនឹង​គ្រប់‌គ្រង​លើ​ទឹក​ដី​នេះអ្នក​បម្រើ​របស់​យើង​ក៏​នឹង​រស់​នៅ​ទី​នេះ​ដែរ។

10. ប្រជា‌ជន​ដែល​ស្វែង​រក​យើង​នឹង​ទទួលវាល​ទំនាប​សារ៉ូន​ជា​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀមហើយ​ជ្រលង​ភ្នំ​អាកោរ​ជា​ជម្រក​សម្រាប់​ហ្វូង​គោ។

អេសាយ 65