5. យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្តដោយស្មានថាជាអំពើសុចរិតនោះប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាមយើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងស្លឹកឈើក្រៀមហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោកនាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។
6. គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេគ្មាននរណាម្នាក់ភ្ញាក់រឭកហើយជំពាក់ចិត្តនឹងព្រះអង្គឡើយដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។
7. ក៏ប៉ុន្តែ ព្រះអម្ចាស់អើយព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋហើយព្រះអង្គដូចជាជាងស្មូន។យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដរបស់ព្រះអង្គ។
8. ឱព្រះអម្ចាស់អើយ សូមកុំព្រះពិរោធនឹងយើងខ្ញុំខ្លាំងពេកសូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំរហូតតទៅឡើយសូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
9. ក្រុងដ៏វិសុទ្ធនានារបស់ព្រះអង្គក្លាយទៅជាទីស្ងាត់ជ្រងំស៊ីយ៉ូនបានក្លាយទៅជាក្រុងស្ងាត់ជ្រងំយេរូសាឡឹមបានក្លាយទៅជាក្រុងហិនហោច។
10. ព្រះវិហារដ៏វិសុទ្ធ និងថ្កុំថ្កើងរបស់យើងខ្ញុំជាកន្លែងដែលដូនតាយើងខ្ញុំតែងតែនាំគ្នាសរសើរតម្កើងព្រះនាមរបស់ព្រះអង្គបានត្រូវភ្លើងឆាបឆេះអស់អ្វីៗទាំងអស់យើងខ្ញុំស្រឡាញ់យ៉ាងខ្លាំងក៏ត្រូវវិនាសដែរ។
11. ឱព្រះអម្ចាស់អើយពេលព្រះអង្គទតឃើញដូច្នេះតើព្រះអង្គនៅស្ងៀមកើតឬ?តើព្រះអង្គធ្វើព្រងើយ ទុកឲ្យយើងខ្ញុំអាម៉ាស់ងើបមុខមិនរួចឬ?