អេសាយ 62:1-6 Khmer Standard Version (KHSV)

1. យើង​គិត​ដល់​ក្រុង​ស៊ីយ៉ូនយើង​នឹង​មិន​នៅ​ស្ងៀម​ឡើយដោយ​យើង​គិត​ដល់​ក្រុង​យេរូ‌សាឡឹមយើង​នឹង​មិន​នៅ​សំងំ​ឥត​ធ្វើ​អ្វី​នោះ​ឡើយដរាប​ណា​ទាល់​តែ​សេចក្ដី​សុចរិត​ចាំង​ចេញពី​ក្រុង​នេះ​ដូច​ថ្ងៃ​រះហើយ​ការ​សង្គ្រោះ​កើត​មាន​ដល់​ក្រុង​នេះយ៉ាង​ច្បាស់​ដូច​ពន្លឺ​ភ្លើង។

2. ពេល​នោះ ប្រជា‌ជាតិ​នានា​នឹង​ឃើញសេចក្ដី​សុចរិត​របស់​អ្នកហើយ​ស្ដេច​ទាំង​ប៉ុន្មាន​នឹង​ឃើញ​សិរី‌រុងរឿងរបស់​អ្នក​ដែរ។គេ​នឹង​ហៅ​អ្នក​តាម​ឈ្មោះ​ថ្មីជា​ឈ្មោះ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ។

3. អ្នក​នឹង​ប្រៀប​ដូច​ជា​ភួង​ជ័យ​ដ៏​ល្អ​ប្រណីតនៅ​ក្នុង​ព្រះ‌ហស្ដ​របស់​ព្រះ‌អម្ចាស់និង​ជា​មកុដ​រាជ្យ​ក្នុង​ព្រះ‌ហស្ដ​ព្រះ​របស់​អ្នក។

4. គេ​នឹង​លែង​ហៅ​អ្នក​ថា“ស្ត្រី​ដែល​ស្វាមី​លះ‌បង់​ចោល”​ទៀត​ហើយគេ​ក៏​នឹង​លែង​ហៅ​ទឹក​ដី​របស់​អ្នក​ថា“ដី​ដែល​គេ​បោះ​បង់​ចោល​ដែរ”។ផ្ទុយ​ទៅ​វិញ គេ​នឹង​ហៅ​អ្នក​ថា“ព្រលឹង​មាស​បង!”ហើយ​គេ​នឹង​ហៅ​ទឹក​ដី​របស់​អ្នក​ថា“ភរិយា​សម្លាញ់​ចិត្ត”ដ្បិត​ព្រះ‌អម្ចាស់​គាប់​ព្រះ‌ហឫទ័យ​នឹង​អ្នកហើយ​ទឹក​ដី​របស់​អ្នក​នឹង​បាន​ដូច​ជាស្ត្រី​ដែល​ជា​នា​នឹង​ប្ដី​ឡើង​វិញ។

5. ព្រះ‌អង្គ​ដែល​បាន​សង់​អ្នកនឹង​រៀប‌ការ​ជា​មួយ​អ្នកដូច​កំលោះ​ម្នាក់​រៀប‌ការ​នឹង​ស្រី​ក្រមុំ។ភរិយា​ថ្មោង​ថ្មី​ផ្ដល់​អំណរ​សប្បាយឲ្យ​ស្វាមី​យ៉ាង​ណាអ្នក​ក៏​ផ្ដល់​អំណរ​សប្បាយដល់​ព្រះ​របស់​អ្នក​យ៉ាង​នោះ​ដែរ។

6. យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាមនៅ​តាម​កំពែង​របស់​អ្នកទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដីអ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយគឺ​ត្រូវ​រំឭក​ព្រះ‌អម្ចាស់​ពី​ក្រុង​យេរូ‌សាឡឹមអ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។

អេសាយ 62