1. យើងគិតដល់ក្រុងស៊ីយ៉ូនយើងនឹងមិននៅស្ងៀមឡើយដោយយើងគិតដល់ក្រុងយេរូសាឡឹមយើងនឹងមិននៅសំងំឥតធ្វើអ្វីនោះឡើយដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញពីក្រុងនេះដូចថ្ងៃរះហើយការសង្គ្រោះកើតមានដល់ក្រុងនេះយ៉ាងច្បាស់ដូចពន្លឺភ្លើង។
2. ពេលនោះ ប្រជាជាតិនានានឹងឃើញសេចក្ដីសុចរិតរបស់អ្នកហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿងរបស់អ្នកដែរ។គេនឹងហៅអ្នកតាមឈ្មោះថ្មីជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។
3. អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីតនៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។
4. គេនឹងលែងហៅអ្នកថា“ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយគេក៏នឹងលែងហៅទឹកដីរបស់អ្នកថា“ដីដែលគេបោះបង់ចោលដែរ”។ផ្ទុយទៅវិញ គេនឹងហៅអ្នកថា“ព្រលឹងមាសបង!”ហើយគេនឹងហៅទឹកដីរបស់អ្នកថា“ភរិយាសម្លាញ់ចិត្ត”ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នកហើយទឹកដីរបស់អ្នកនឹងបានដូចជាស្ត្រីដែលជានានឹងប្ដីឡើងវិញ។