អេសាយ 61:4-9 Khmer Standard Version (KHSV)

4. ពួក​គេ​នឹង​សង់​ក្រុងដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណឲ្យ​មាន​រូប​រាង​ឡើង​វិញ។ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោលជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

5. សាសន៍​ដទៃ​នឹង​នាំ​គ្នា​មកហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នាកូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដីហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។

6. ចំណែក​អ្នក​រាល់​គ្នា​វិញអ្នក​រាល់​គ្នា​នឹង​មាន​ឈ្មោះ​ថាបូជា‌ចារ្យ*​របស់​ព្រះ‌អម្ចាស់គេ​នឹង​ហៅ​អ្នក​រាល់​គ្នា​ថាអ្នក​បម្រើ​របស់​ព្រះ​នៃ​យើង។អ្នក​រាល់​គ្នា​នឹង​ចិញ្ចឹម​ជីវិត​ដោយ​ភោគ​ទ្រព្យរបស់​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​តែង​ខ្លួន​ដោយ​គ្រឿង​អលង្ការ​ដ៏​មានតម្លៃ​របស់​ពួក​គេ។

7. អ្នក​រាល់​គ្នា​លែង​អាម៉ាស់និង​លែង​បាក់​មុខ​ទៀត​ហើយអ្នក​រាល់​គ្នា​នឹង​ទទួល​ទឹក​ដី​របស់​គេមួយ​ទ្វេ​ជា​ពីរ​ទុក​ជា​មត៌កអ្នក​រាល់​គ្នា​នឹង​មាន​អំណរ​សប្បាយអស់‌កល្ប​ជា‌និច្ច។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាយើង​ចូល​ចិត្ត​យុត្តិធម៌ហើយ​ស្អប់​ការ​ជំរិត​ជិះ‌ជាន់​ណាស់។យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​យ៉ាង​ត្រឹម​ត្រូវយើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា‌និច្ច​ជា​មួយ​អ្នក​រាល់​គ្នា។

9. ប្រជា‌ជាតិ​ទាំង‌ឡាយ​នឹង​ស្គាល់​កូន​ចៅរបស់​អ្នក​រាល់​គ្នាហើយ​ពូជ‌ពង្ស​អ្នក​រាល់​គ្នា​ក៏​នឹង​មាន​ឈ្មោះ​ល្បីនៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា​ដែរ។អស់​អ្នក​ដែល​ជួប​ពួក​គេ​នឹង​ទទួល​ស្គាល់​ថាពួក​គេ​ជា​ជាតិ​មួយ​ដែល​ព្រះ‌អម្ចាស់បាន​ប្រទាន​ពរ។

អេសាយ 61