4. ពួកគេនឹងសង់ក្រុងដែលបាក់បែកកាលពីមុននោះឡើងវិញពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណឲ្យមានរូបរាងឡើងវិញ។ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោលជាច្រើនជំនាន់នោះឡើងវិញ។
5. សាសន៍ដទៃនឹងនាំគ្នាមកហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នាកូនចៅរបស់គេនឹងភ្ជួររាស់ដីហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។
6. ចំណែកអ្នករាល់គ្នាវិញអ្នករាល់គ្នានឹងមានឈ្មោះថាបូជាចារ្យ*របស់ព្រះអម្ចាស់គេនឹងហៅអ្នករាល់គ្នាថាអ្នកបម្រើរបស់ព្រះនៃយើង។អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មានតម្លៃរបស់ពួកគេ។
7. អ្នករាល់គ្នាលែងអាម៉ាស់និងលែងបាក់មុខទៀតហើយអ្នករាល់គ្នានឹងទទួលទឹកដីរបស់គេមួយទ្វេជាពីរទុកជាមត៌កអ្នករាល់គ្នានឹងមានអំណរសប្បាយអស់កល្បជានិច្ច។
8. ព្រះអម្ចាស់មានព្រះបន្ទូលថាយើងចូលចិត្តយុត្តិធម៌ហើយស្អប់ការជំរិតជិះជាន់ណាស់។យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
9. ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នាហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បីនៅក្នុងចំណោមជាតិសាសន៍នានាដែរ។អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថាពួកគេជាជាតិមួយដែលព្រះអម្ចាស់បានប្រទានពរ។
10. ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែព្រះអម្ចាស់ខ្ញុំរីករាយយ៉ាងអស់ពីចិត្តព្រោះតែព្រះរបស់ខ្ញុំដ្បិតព្រះអង្គបានសង្គ្រោះខ្ញុំ។ព្រះអង្គបានយកសេចក្ដីសុចរិតមកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំតែងខ្លួននៅថ្ងៃរៀបមង្គលការ។
11. ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗដុះឡើងនៅក្នុងសួនច្បារយ៉ាងណា ព្រះជាអម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិតនិងការសរសើរតម្កើងផុសចេញពីទឹកដីនេះនៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។