3. គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះទទួលមកុដនៅលើក្បាលជំនួសផេះឲ្យគេលាបប្រេងសម្តែងអំណរសប្បាយជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរជំនួសខោអាវដាច់ដាច។ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹមទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិតជាសួនឧទ្យានរបស់ព្រះអម្ចាស់ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ព្រះអង្គ។
4. ពួកគេនឹងសង់ក្រុងដែលបាក់បែកកាលពីមុននោះឡើងវិញពួកគេនឹងលើកអ្វីៗដែលខ្ទេចខ្ទីកាលពីបុរាណឲ្យមានរូបរាងឡើងវិញ។ពួកគេជួសជុលក្រុងដែលខ្មាំងបំផ្លាញចោលជាច្រើនជំនាន់នោះឡើងវិញ។
5. សាសន៍ដទៃនឹងនាំគ្នាមកហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នាកូនចៅរបស់គេនឹងភ្ជួររាស់ដីហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។
6. ចំណែកអ្នករាល់គ្នាវិញអ្នករាល់គ្នានឹងមានឈ្មោះថាបូជាចារ្យ*របស់ព្រះអម្ចាស់គេនឹងហៅអ្នករាល់គ្នាថាអ្នកបម្រើរបស់ព្រះនៃយើង។អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មានតម្លៃរបស់ពួកគេ។
7. អ្នករាល់គ្នាលែងអាម៉ាស់និងលែងបាក់មុខទៀតហើយអ្នករាល់គ្នានឹងទទួលទឹកដីរបស់គេមួយទ្វេជាពីរទុកជាមត៌កអ្នករាល់គ្នានឹងមានអំណរសប្បាយអស់កល្បជានិច្ច។
8. ព្រះអម្ចាស់មានព្រះបន្ទូលថាយើងចូលចិត្តយុត្តិធម៌ហើយស្អប់ការជំរិតជិះជាន់ណាស់។យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវយើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
9. ប្រជាជាតិទាំងឡាយនឹងស្គាល់កូនចៅរបស់អ្នករាល់គ្នាហើយពូជពង្សអ្នករាល់គ្នាក៏នឹងមានឈ្មោះល្បីនៅក្នុងចំណោមជាតិសាសន៍នានាដែរ។អស់អ្នកដែលជួបពួកគេនឹងទទួលស្គាល់ថាពួកគេជាជាតិមួយដែលព្រះអម្ចាស់បានប្រទានពរ។