អេសាយ 61:1-5 Khmer Standard Version (KHSV)

1. ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌អម្ចាស់សណ្ឋិត​លើ​ខ្ញុំដ្បិត​ព្រះ‌អម្ចាស់​បាន​ចាក់​ប្រេង​អភិសេក​ខ្ញុំឲ្យ​នាំ​ដំណឹង‌ល្អ​ទៅ​ប្រាប់​អ្នក​ដែល​ត្រូវ​គេ​ជិះ‌ជាន់ជួយ​ថែ​ទាំ​អ្នក​ដែល​បាក់​ទឹក​ចិត្តប្រកាស​ប្រាប់​ជន​ជាប់​ជា​ឈ្លើយ​ថាពួក​គេ​នឹង​រួច​ខ្លួនហើយ​ប្រាប់​អ្នក​ជាប់​ឃុំ‌ឃាំង​ថាពួក​គេ​នឹង​មាន​សេរី‌ភាព

2. ព្រម​ទាំង​ប្រកាស​ពី​ឆ្នាំ​ដែល​ព្រះ‌អម្ចាស់​សម្តែងព្រះ‌ហឫទ័យ​មេត្តា​ករុណានិង​ពី​ថ្ងៃ​កំណត់​ដែល​ព្រះ​របស់​យើងដាក់​ទោស​មនុស្ស​អាក្រក់ហើយ​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​កាន់​ទុក្ខ

3. គឺ​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដែល​កាន់​ទុក្ខ​នោះទទួល​មកុដ​នៅ​លើ​ក្បាល​ជំនួស​ផេះឲ្យ​គេ​លាប​ប្រេង​សម្តែង​អំណរ​សប្បាយជំនួស​ភាព​ក្រៀម‌ក្រំ​នៃ​ការ​កាន់​ទុក្ខឲ្យ​គេ​ស្លៀក​ពាក់​យ៉ាង​ថ្លៃ‌ថ្នូរជំនួស​ខោ‌អាវ​ដាច់‌ដាច។ពេល​នោះ គេ​នឹង​ប្រដូច​អ្នក​ក្រុង​យេរូ‌សាឡឹមទៅ​នឹង​ដើម​ឈើ​សក្ការៈ​នៃ​ព្រះ​ដ៏​សុចរិតជា​សួន​ឧទ្យាន​របស់​ព្រះ‌អម្ចាស់ដើម្បី​បង្ហាញ​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ។

4. ពួក​គេ​នឹង​សង់​ក្រុងដែល​បាក់​បែក​កាល​ពី​មុន​នោះ​ឡើង​វិញពួក​គេ​នឹង​លើក​អ្វីៗ​ដែល​ខ្ទេច‌ខ្ទី​កាល​ពី​បុរាណឲ្យ​មាន​រូប​រាង​ឡើង​វិញ។ពួក​គេ​ជួស‌ជុល​ក្រុង​ដែល​ខ្មាំង​បំផ្លាញ​ចោលជា​ច្រើន​ជំនាន់​នោះ​ឡើង​វិញ។

5. សាសន៍​ដទៃ​នឹង​នាំ​គ្នា​មកហើយ​ឃ្វាល​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នាកូន​ចៅ​របស់​គេ​នឹង​ភ្ជួរ​រាស់​ដីហើយ​ដាំ​ទំពាំង‌បាយជូរ​ឲ្យ​អ្នក​រាល់​គ្នា។

អេសាយ 61