19. នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេហើយនៅពេលយប់អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតតរៀងទៅព្រះរបស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។
20. ពន្លឺថ្ងៃរបស់អ្នកនឹងមិនអស្ដង្គតទៀតឡើយពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរដ្បិតព្រះអម្ចាស់នឹងធ្វើជាពន្លឺបំភ្លឺអ្នករហូតតរៀងទៅរីឯពេលវេលាដែលអ្នកកាន់ទុក្ខក៏ចប់សព្វគ្រប់ហើយ។
21. ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិតពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំយើងបង្កើតពួកគេមកដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
22. អំបូរដែលតូចជាងគេនឹងកើនចំនួនរាប់ពាន់អ្នកដែលខ្សោយជាងគេនឹងប្រែទៅជាប្រជាជាតិមួយដ៏ខ្លាំងពូកែ។យើងជាព្រះអម្ចាស់យើងនឹងធ្វើឲ្យការទាំងនេះសម្រេចជារូបរាងយ៉ាងឆាប់ៗ តាមពេលកំណត់។