10. ជនជាតិដទៃនឹងនាំគ្នាសង់កំពែងរបស់អ្នកឡើងវិញស្ដេចរបស់ពួកគេនឹងមកបម្រើអ្នកដ្បិតកាលពីមុន យើងបានខឹង ហើយវាយអ្នកតែឥឡូវនេះ យើងសម្តែងចិត្តអាណិតមេត្តាចំពោះអ្នកវិញ។
11. ទោះជាយប់ ឬថ្ងៃក្ដី ទ្វាររបស់អ្នកនៅបើកចំហជានិច្ច ឥតបិទសោះឡើយដើម្បីឲ្យភោគទ្រព្យរបស់ប្រជាជាតិទាំងឡាយហូរចូលមកនិងឲ្យស្ដេចរបស់ពួកគេមកជាហូរហែដែរ។
12. ប្រជាជាតិណា និងនគរណា ដែលមិនបម្រើអ្នក មុខជាត្រូវវិនាសមិនខាន ប្រជាជាតិទាំងនោះនឹងត្រូវគេបំផ្លាញ។
13. គេនឹងដឹកឈើល្អៗពីស្រុកលីបង់មកឲ្យអ្នកគឺឈើដ៏មានតម្លៃទាំងអស់ដើម្បីយកមកធ្វើជាគ្រឿងសង្ហារឹមលំអទីសក្ការៈរបស់យើង។យើងនឹងធ្វើឲ្យកន្លែងដែលយើងស្ថិតនៅនេះ បានប្រកបដោយសិរីរុងរឿង។
14. កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នកនឹងនាំគ្នាមកអោនកាយនៅចំពោះមុខអ្នកពួកដែលបានជេរប្រមាថអ្នកនឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នកគេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់”“ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល”។