1. យេរូសាឡឹមអើយ!ចូរក្រោកឡើង បញ្ចាំងពន្លឺដ្បិតពន្លឺរបស់អ្នកមកដល់ហើយ!សិរីរុងរឿងរបស់ព្រះអម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។
2. មើល! ផែនដីទាំងមូលនៅងងឹតស្លុងហើយភាពអន្ធការគ្របលើប្រជាជនទាំងឡាយតែពន្លឺរបស់ព្រះអម្ចាស់រះឡើងបំភ្លឺអ្នកសិរីរុងរឿងរបស់ព្រះអង្គក៏លេចមកដូចថ្ងៃរះចាំងលើអ្នកដែរ។
3. ប្រជាជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នកហើយស្ដេចទាំងឡាយក៏ដើរទៅរករស្មីដែលចាំងចេញពីអ្នកដែរ។
4. ចូរងើបមុខឡើងមើលជុំវិញខ្លួនកូនៗទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយហើយប្រជាជាតិនានាក៏បីកូនស្រីៗរបស់អ្នកមកដែរ។
5. ពេលណាអ្នកឃើញ អ្នកនឹងត្រេកអរសប្បាយរីករាយ ហើយរំភើបចិត្ត។គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រមកឲ្យអ្នកហើយធនធានរបស់ប្រជាជាតិនានាក៏នឹងហូរមកដល់អ្នកដែរ។
6. សត្វអូដ្ឋទាំងហ្វូងៗនឹងមកពេញទីក្រុងគឺអូដ្ឋរបស់ពួកម៉ាឌាន និងពួកអេផា។អ្នកស្រុកសេបាទាំងអស់នឹងនាំគ្នាមកពួកគេយកមាស និងកំញានមកជាមួយផងហើយលើកតម្កើងការអស្ចារ្យដែលព្រះអម្ចាស់បានធ្វើ។
7. ហ្វូងសត្វនៅស្រុកកេដារនឹងមកជួបជុំគ្នានៅមុខអ្នក។អ្នកនឹងទទួលចៀមឈ្មោលពីស្រុកនេបាយ៉ូតសម្រាប់ធ្វើជាយញ្ញបូជានៅលើអាសនៈរបស់យើងជាតង្វាយដែលគាប់ចិត្តយើង។យើងនឹងធ្វើឲ្យដំណាក់ដ៏រុងរឿងរបស់យើងបានថ្កុំថ្កើងឡើង។
8. តើអ្នកទាំងនោះជានរណា?ពួកគេរសាត់មកដូចពពកនិងដូចព្រាបដែលហើរមករកសំបុកវាវិញ។
9. មនុស្សម្នានៅតាមកោះនានានឹងមករកយើងនាវានៅស្រុកតើស៊ីសនឹងដឹកកូនប្រុសៗរបស់អ្នកពីស្រុកឆ្ងាយវិលត្រឡប់មកវិញទាំងនាំមាសប្រាក់របស់ខ្លួនមកជាមួយពួកគេនាំគ្នាមកតម្កើងព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នកគឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលប្រោសអ្នកឲ្យបានថ្កុំថ្កើង។