9. ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់នឹងរកយុត្តិធម៌ឲ្យយើងព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។យើងសង្ឃឹមថានឹងមានពន្លឺផ្ទុយទៅវិញ យើងជួបតែភាពងងឹតយើងរង់ចាំថ្ងៃរះផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
10. យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរតាមជញ្ជាំងយើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែកយើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់ដូចដើរនៅពេលយប់ទោះបីយើងមានសុខភាពល្អក្ដីក៏យើងដូចជាមនុស្សស្លាប់ដែរ។
11. យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំនិងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើងតែព្រះអង្គមិនរកឲ្យទេ!យើងរង់ចាំព្រះអម្ចាស់សង្គ្រោះតែព្រះអង្គគង់នៅឆ្ងាយពីយើង!។
12. បពិត្រព្រះអម្ចាស់!យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើននៅចំពោះព្រះភ័ក្ត្រព្រះអង្គអំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំអំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ចយើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។
13. យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតនិងក្បត់ព្រះអម្ចាស់ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំយើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំយើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។