11. យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំនិងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើងតែព្រះអង្គមិនរកឲ្យទេ!យើងរង់ចាំព្រះអម្ចាស់សង្គ្រោះតែព្រះអង្គគង់នៅឆ្ងាយពីយើង!។
12. បពិត្រព្រះអម្ចាស់!យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតជាច្រើននៅចំពោះព្រះភ័ក្ត្រព្រះអង្គអំពើបាបរបស់យើងខ្ញុំចោទប្រកាន់យើងខ្ញុំអំពើទុច្ចរិតរបស់យើងខ្ញុំតាមយើងខ្ញុំជាប់ជានិច្ចយើងខ្ញុំស្គាល់កំហុសរបស់ខ្លួនហើយ។
13. យើងខ្ញុំបានប្រព្រឹត្តអំពើទុច្ចរិតនិងក្បត់ព្រះអម្ចាស់ហើយងាកចេញឆ្ងាយពីព្រះរបស់យើងខ្ញុំយើងខ្ញុំនិយាយអំពីការជិះជាន់អ្នកដទៃព្រមទាំងការបះបោរប្រឆាំងនឹងព្រះអង្គជាពាក្យសម្ដីហូរចេញពីជម្រៅចិត្តរបស់យើងខ្ញុំយើងខ្ញុំនិយាយពាក្យភូតភរច្រំដែលៗ។
14. ហេតុនេះហើយបានជាព្រះអង្គមិនរកយុត្តិធម៌ឲ្យយើងខ្ញុំទេព្រះអង្គក៏មិនសង្គ្រោះយើងខ្ញុំដែរដ្បិតនៅក្នុងក្រុងរបស់យើងខ្ញុំគ្មានសេចក្ដីពិតទេយើងខ្ញុំគ្មានចិត្តទៀងត្រង់សោះ។
15. សេចក្ដីពិតបានបាត់ពីខ្លួនយើងខ្ញុំទៅហើយសូម្បីអ្នកដែលងាកចេញពីអំពើអាក្រក់ក៏ត្រូវអ្នកដទៃប្លន់យកអ្វីៗដែលគេមាន។ ព្រះអម្ចាស់បានទតមើលការទាំងនេះហើយយល់ឃើញថាសុទ្ធតែអាក្រក់គឺគ្មានយុត្តិធម៌ទាល់តែសោះ។
16. ព្រះអង្គទតឃើញថាគ្មាននរណាម្នាក់អើពើហើយព្រះអង្គសោកស្ដាយដោយពុំឃើញមាននរណាម្នាក់ឈឺឆ្អាលព្រះអង្គក៏យាងមកសង្គ្រោះដោយឫទ្ធិបារមីរបស់ព្រះអង្គនិងសំអាងលើសេចក្ដីសុចរិតរបស់ព្រះអង្គ។
17. ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គធ្វើជាអាវក្រោះព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែកព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រនិងយកព្រះហឫទ័យប្រច័ណ្ឌធ្វើជាព្រះភូសា។
18. ព្រះអង្គដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនប្រព្រឹត្ត។ព្រះអង្គដាក់ទោសខ្មាំងសត្រូវនិងបច្ចាមិត្តយ៉ាងខ្លាំងសូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗក៏ព្រះអង្គដាក់ទោសដែរ។
19. ពេលនោះ ចាប់តាំងពីទិសខាងកើតរហូតដល់ទិសខាងលិចមនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់និងសិរីរុងរឿងរបស់ព្រះអង្គដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។
20. ព្រះអម្ចាស់នឹងយាងមកលោះក្រុងស៊ីយ៉ូននិងលោះប្រជាជនក្នុងចំណោមកូនចៅរបស់លោកយ៉ាកុបដែលលះបង់អំពើទុច្ចរិត- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
21. ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «រីឯសម្ពន្ធមេត្រី* ដែលយើងចងជាមួយអ្នកទាំងនោះមានដូចតទៅ: ព្រះវិញ្ញាណរបស់យើងសណ្ឋិតលើអ្នកហើយ យើងឲ្យអ្នកប្រកាសព្រះបន្ទូលរបស់យើង ចាប់ពីពេលនេះ រហូតអស់កល្បតទៅ។ យើងនឹងមិនដកព្រះបន្ទូលនេះចេញពីមាត់អ្នក មាត់កូនចៅ និងពូជពង្សរបស់អ្នកឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។