1. កុំនឹកស្មានថា ព្រះអម្ចាស់មានបារមីទន់ខ្សោយពុំអាចសង្គ្រោះអ្នករាល់គ្នាបាននោះឡើយហើយកុំនឹកស្មានថា ព្រះអង្គមានព្រះកាណ៌ធ្ងន់ស្ដាប់មិនឮនោះដែរ!
2. តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នាអំពើបាបរបស់អ្នករាល់គ្នាធ្វើឲ្យព្រះអង្គលាក់ព្រះភ័ក្ត្រមិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា
3. ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាមម្រាមដៃអ្នករាល់គ្នាពោរពេញដោយអំពើទុច្ចរិតមាត់អ្នករាល់គ្នាចេះតែពោលពាក្យភូតភរនិងនិយាយបរិហារគេ។
4. ក្នុងចំណោមអ្នករាល់គ្នានរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរអ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាងអ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេរួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។
5. គម្រោងការរបស់អ្នករាល់គ្នាប្រៀបបាននឹងស៊ុតពស់អសិរពិសអ្នកណាបរិភោគស៊ុតនេះមុខជាត្រូវស្លាប់ហើយបើគេបំបែកស៊ុតណាមួយនោះនឹងមានពស់វែកចេញមក។
6. អ្នករាល់គ្នារៀបចំគម្រោងការដូចត្បាញសំបុកពីងពាងដែលពុំអាចយកទៅធ្វើជាសម្លៀកបំពាក់បិទបាំងកាយឡើយ។អ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្តសុទ្ធតែទុច្ចរិតស្នាដៃរបស់អ្នករាល់គ្នាសុទ្ធតែឃោរឃៅ។
7. ជើងរបស់អ្នករាល់គ្នាគិតតែពីរត់ទៅប្រព្រឹត្តអំពើអាក្រក់ហើយប្រញាប់ទៅបង្ហូរឈាមជនស្លូតត្រង់គំនិតរបស់អ្នករាល់គ្នាសុទ្ធតែទុច្ចរិតអ្នករាល់គ្នាទៅទីណាទីនោះនឹងត្រូវវិនាសហិនហោច។
8. អ្នករាល់គ្នាមិនស្គាល់មាគ៌ាដែលនាំទៅរកសេចក្ដីសុខសាន្តទេអ្វីៗដែលអ្នករាល់គ្នាប្រព្រឹត្ត មិនយុត្តិធម៌សោះកិរិយាមារយាទរបស់អ្នករាល់គ្នាសុទ្ធតែវៀចអ្នកដែលដើរតាមផ្លូវរបស់អ្នកនឹងមិនស្គាល់សេចក្ដីសុខសាន្តឡើយ។
9. ហេតុនេះហើយបានជាព្រះអង្គមិនប្រញាប់នឹងរកយុត្តិធម៌ឲ្យយើងព្រះអង្គក៏មិនសង្គ្រោះយើងភ្លាមៗដែរ។យើងសង្ឃឹមថានឹងមានពន្លឺផ្ទុយទៅវិញ យើងជួបតែភាពងងឹតយើងរង់ចាំថ្ងៃរះផ្ទុយទៅវិញ យើងបែរជាដើរក្នុងយប់អន្ធការ។
10. យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរតាមជញ្ជាំងយើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែកយើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់ដូចដើរនៅពេលយប់ទោះបីយើងមានសុខភាពល្អក្ដីក៏យើងដូចជាមនុស្សស្លាប់ដែរ។
11. យើងរអ៊ូរទាំបញ្ចេញសំឡេងដូចខ្លាឃ្មុំនិងថ្ងូរឥតឈប់ឈរដូចសត្វព្រាប។យើងសង្ឃឹមថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យយើងតែព្រះអង្គមិនរកឲ្យទេ!យើងរង់ចាំព្រះអម្ចាស់សង្គ្រោះតែព្រះអង្គគង់នៅឆ្ងាយពីយើង!។