8. បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នកនឹងលេចចេញមកដូចថ្ងៃរះស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័សសេចក្ដីសុចរិតរបស់អ្នកនឹងស្ថិតនៅពីមុខអ្នកជានិច្ចហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
9. ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។បើអ្នកស្រែកហៅព្រះអង្គនោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា“យើងមកហើយ!”។ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែងឈប់ចោទមួលបង្កាច់គេ
10. ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួនយកទៅឲ្យអ្នកដែលស្រេកឃ្លានប្រសិនបើអ្នកយកម្ហូបអាហារទៅចំអែតមនុស្សទុគ៌តនោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹតហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺដូចពន្លឺថ្ងៃត្រង់ដែរ។
11. ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ចទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដីក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នកនិងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។អ្នកនឹងប្រៀបដូចជាសួនច្បារដែលសម្បូណ៌ទៅដោយទឹកឬដូចជាប្រភពទឹកដែលមិនចេះរីង។
12. អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញអ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ពីបុរាណកាល។គេនឹងដាក់ឈ្មោះអ្នកថា“អ្នកជួសជុលកំពែងធ្លុះធ្លាយអ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅក្នុងក្រុងឡើងវិញ”។
13. ប្រសិនបើអ្នកមិនធ្វើការរកស៊ីនៅថ្ងៃសប្ប័ទ*ប្រសិនបើអ្នកមិនស្វែងរកកំរៃនៅថ្ងៃដ៏វិសុទ្ធរបស់យើងប្រសិនបើអ្នកចាត់ទុកថ្ងៃសប្ប័ទថាជាថ្ងៃមួយដ៏សប្បាយជាថ្ងៃដ៏វិសុទ្ធរបស់ព្រះអម្ចាស់ហើយប្រសិនបើអ្នកគោរពថ្ងៃនោះពិតមែនគឺមិនរកស៊ី មិនរកកំរៃនិងមិននិយាយតថ្លៃនោះទេ
14. ព្រះអម្ចាស់នឹងធ្វើឲ្យអ្នកសប្បាយរីករាយយើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដីយើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកុបជាបុព្វបុរសរបស់អ្នក»។នេះជាព្រះបន្ទូលដែលចេញមកពីព្រះឱស្ឋរបស់ព្រះអម្ចាស់។