8. បើប្រព្រឹត្តដូច្នេះ ពន្លឺរបស់អ្នកនឹងលេចចេញមកដូចថ្ងៃរះស្នាមរបួសរបស់អ្នកនឹងបានជាយ៉ាងឆាប់រហ័សសេចក្ដីសុចរិតរបស់អ្នកនឹងស្ថិតនៅពីមុខអ្នកជានិច្ចហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ក៏ស្ថិតនៅពីក្រោយអ្នកដែរ។
9. ប្រសិនបើអ្នកស្រែកអង្វរ ព្រះអម្ចាស់នឹងព្រះសណ្ដាប់អ្នក។បើអ្នកស្រែកហៅព្រះអង្គនោះទ្រង់នឹងមានព្រះបន្ទូលតបមកវិញថា“យើងមកហើយ!”។ប្រសិនបើអ្នកឈប់ជិះជាន់ ឈប់គំរាមកំហែងឈប់ចោទមួលបង្កាច់គេ
10. ប្រសិនបើអ្នកសុខចិត្តបេះអាហារពីមាត់ខ្លួនយកទៅឲ្យអ្នកដែលស្រេកឃ្លានប្រសិនបើអ្នកយកម្ហូបអាហារទៅចំអែតមនុស្សទុគ៌តនោះពន្លឺរបស់អ្នកនឹងចែងចាំងក្នុងទីងងឹតហើយភាពងងឹតរបស់អ្នកនឹងប្រែទៅជាភ្លឺដូចពន្លឺថ្ងៃត្រង់ដែរ។
11. ព្រះអម្ចាស់នឹងដឹកនាំអ្នកជានិច្ចទោះបីអ្នកដើរនៅក្នុងវាលហួតហែងក្ដីក៏ព្រះអង្គប្រទានអាហារដ៏បរិបូណ៌ឲ្យអ្នកនិងប្រទានឲ្យអ្នកមានកម្លាំងមាំមួន។អ្នកនឹងប្រៀបដូចជាសួនច្បារដែលសម្បូណ៌ទៅដោយទឹកឬដូចជាប្រភពទឹកដែលមិនចេះរីង។
12. អ្នកនឹងសង់អ្វីៗដែលបាក់បែកឡើងវិញអ្នកនឹងសង់នៅលើគ្រឹះដែលគេបានចាក់ពីបុរាណកាល។គេនឹងដាក់ឈ្មោះអ្នកថា“អ្នកជួសជុលកំពែងធ្លុះធ្លាយអ្នករៀបចំផ្លូវ ធ្វើឲ្យមានមនុស្សរស់នៅក្នុងក្រុងឡើងវិញ”។