6. អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថាជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈអ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។តើឲ្យយើងអត់ទ្រាំបានឬ?
7. អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗអ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
8. អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារអ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើងគឺអ្នកយកសម្លៀកបំពាក់ចេញព្រមទាំងឡើងទៅដេកជាមួយសហាយដែលអ្នកស្រឡាញ់ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។
9. អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើនរត់ទៅថ្វាយបង្គំព្រះម៉ូឡុកអ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗគឺរហូតទៅដល់ស្ថានមច្ចុរាជ។
10. អ្នកធ្វើដំណើររហូតទាល់តែនឿយហត់តែអ្នកមិនព្រមឈប់ទេគឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
11. តើនរណាធ្វើឲ្យអ្នកភ័យខ្លាចរហូតដល់អ្នកក្បត់ចិត្តយើងហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ?អ្នកឈប់ស្រឡាញ់យើងដូច្នេះមកពីយើងនៅស្ងៀមយូរពេកឬ?
12. យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្តអំពើដែលអ្នកចាត់ទុកថាសុចរិតនោះពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។