2. ប៉ុន្តែ សន្តិភាពនឹងមកដល់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវនឹងបានសម្រាកយ៉ាងសុខសាន្ត។
3. រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ជាពួកក្បត់ព្រះជាម្ចាស់ហើយគោរពព្រះក្លែងក្លាយចូរនាំគ្នាចូលមក!
4. តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា?តើអ្នករាល់គ្នាហាមាត់យ៉ាងធំហើយលៀនអណ្ដាតដាក់នរណា?អ្នករាល់គ្នាពិតជាកូនបះបោរនិងពូជអ្នកកុហកមែន!
5. អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃនៅក្រោមដើមឈើសក្ការៈអ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជានៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
6. អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថាជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈអ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។តើឲ្យយើងអត់ទ្រាំបានឬ?
7. អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗអ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
8. អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារអ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើងគឺអ្នកយកសម្លៀកបំពាក់ចេញព្រមទាំងឡើងទៅដេកជាមួយសហាយដែលអ្នកស្រឡាញ់ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។