2. ប៉ុន្តែ សន្តិភាពនឹងមកដល់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវនឹងបានសម្រាកយ៉ាងសុខសាន្ត។
3. រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ជាពួកក្បត់ព្រះជាម្ចាស់ហើយគោរពព្រះក្លែងក្លាយចូរនាំគ្នាចូលមក!
4. តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា?តើអ្នករាល់គ្នាហាមាត់យ៉ាងធំហើយលៀនអណ្ដាតដាក់នរណា?អ្នករាល់គ្នាពិតជាកូនបះបោរនិងពូជអ្នកកុហកមែន!
5. អ្នករាល់គ្នាថ្វាយបង្គំអារក្សព្រៃនៅក្រោមដើមឈើសក្ការៈអ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញបូជានៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។
6. អ្នករាល់គ្នាចាត់ទុកថ្មដ៏រលើបនៅក្នុងជ្រោះថាជាសម្បត្តិ និងជាចំណែកមត៌កដ៏សក្ការៈអ្នករាល់គ្នាច្រួចស្រា និងសែននៅលើនោះ។តើឲ្យយើងអត់ទ្រាំបានឬ?
7. អ្នកធ្វើពិធីរួមបវេណីសក្ការៈនៅលើភ្នំខ្ពស់ៗអ្នកក៏ឡើងទៅធ្វើយញ្ញបូជាលើភ្នំនោះដែរ។
8. អ្នកយករូបលឹង្គរបស់ព្រះក្លែងក្លាយដាក់នៅខាងក្រោយទ្វារ និងនៅតាមក្របទ្វារអ្នកប្រព្រឹត្តអំពើផិតក្បត់នៅពីក្រោយខ្នងយើងគឺអ្នកយកសម្លៀកបំពាក់ចេញព្រមទាំងឡើងទៅដេកជាមួយសហាយដែលអ្នកស្រឡាញ់ហើយសម្លឹងមើលរូបលឹង្គទាំងនោះ។
9. អ្នកយកប្រេងក្រអូប និងទឹកអប់យ៉ាងច្រើនរត់ទៅថ្វាយបង្គំព្រះម៉ូឡុកអ្នកចាត់ពួកនាំសារឲ្យទៅឆ្ងាយៗគឺរហូតទៅដល់ស្ថានមច្ចុរាជ។
10. អ្នកធ្វើដំណើររហូតទាល់តែនឿយហត់តែអ្នកមិនព្រមឈប់ទេគឺអ្នកខំប្រឹងប្រែង ពុះពារតទៅមុខទៀត។
11. តើនរណាធ្វើឲ្យអ្នកភ័យខ្លាចរហូតដល់អ្នកក្បត់ចិត្តយើងហើយលែងរវីរវល់នឹកនាដល់យើងបែបនេះ?អ្នកឈប់ស្រឡាញ់យើងដូច្នេះមកពីយើងនៅស្ងៀមយូរពេកឬ?
12. យើងនឹងលាតត្រដាងអំពើដែលអ្នកប្រព្រឹត្តអំពើដែលអ្នកចាត់ទុកថាសុចរិតនោះពុំផ្ដល់ប្រយោជន៍អ្វីដល់អ្នកសោះឡើយ។
13. ពេលអ្នកស្រែកអង្វរករឲ្យរូបព្រះទាំងនោះរំដោះអ្នកទៅ!រូបព្រះទាំងនោះនឹងត្រូវខ្យល់កួចយកបាត់ទៅរីឯអ្នកដែលមកជ្រកកោនជាមួយយើងនឹងគ្រប់គ្រងស្រុកទេសទុកជាមត៌កហើយក៏នឹងបានទទួលភ្នំដ៏វិសុទ្ធរបស់យើងទុកជាកម្មសិទ្ធិដែរ។
14. ព្រះអម្ចាស់មានព្រះបន្ទូលថា:ចូរត្រួសត្រាយរៀបចំផ្លូវចូរយកឧបសគ្គផ្សេងៗចេញពីផ្លូវរបស់ប្រជាជនយើង!
15. ដ្បិតព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលគង់នៅអស់កល្បជានិច្ចហើយដែលមានព្រះនាមដ៏វិសុទ្ធបំផុតមានព្រះបន្ទូលថា:យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុតនិងជាស្ថានដ៏វិសុទ្ធមែនតែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេសង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយនិងមនុស្សរងទុក្ខខ្លោចផ្សា។