អេសាយ 57:14-20 Khmer Standard Version (KHSV)

14. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ចូរ​ត្រួស‌ត្រាយ​រៀបចំ​ផ្លូវចូរ​យក​ឧបសគ្គ​ផ្សេងៗ​ចេញ​ពី​ផ្លូវរបស់​ប្រជា‌ជន​យើង!

15. ដ្បិត​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ដែល​គង់​នៅអស់‌កល្ប​ជា‌និច្ចហើយ​ដែល​មាន​ព្រះ‌នាម​ដ៏‌វិសុទ្ធ​បំផុតមាន​ព្រះ‌បន្ទូល​ថា:យើង​ស្ថិត​នៅ​ក្នុង​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុតនិង​ជា​ស្ថាន​ដ៏‌វិសុទ្ធ​មែនតែ​យើង​ក៏​ស្ថិត​នៅ​ជា​មួយ​មនុស្ស​ដែល​ត្រូវ​គេសង្កត់‌សង្កិន និង​មនុស្ស​ដែល​គេ​មើល‌ងាយ​ដែរដើម្បី​លើក​ទឹក​ចិត្ត​មនុស្ស​ដែល​គេ​មើល‌ងាយនិង​មនុស្ស​រង​ទុក្ខ​ខ្លោច‌ផ្សា។

16. យើង​មិន​រក​រឿង​អ្នក​រាល់​គ្នា​រហូត​ទេហើយ​ក៏​មិន​ខឹង​នឹង​អ្នក​រាល់​គ្នា​រហូត​ដែរបើ​មិន​ដូច្នោះ​ទេ សត្វ​លោក​ទាំង​ប៉ុន្មានដែល​យើង​បាន​បង្កើត​មកមុខ​ជា​រលត់​វិញ្ញាណ​មិន​ខាន។

17. យើង​បាន​ខឹង​នឹង​ប្រជា‌រាស្ត្រ​របស់​យើងព្រោះ​ពួក​គេ​មាន​ចិត្ត​លោភ‌លន់និង​ប្រព្រឹត្ត​អំពើ​អាក្រក់យើង​បាន​ដាក់​ទោស​ពួក​គេយើង​បាន​គេច​មុខ​ចេញ​ពី​ពួក​គេប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក្ដីក៏​ប្រជា‌ជន​ដ៏​រឹង‌រូស​នេះ នៅ​តែ​ប្រព្រឹត្ត​តាមទំនើង​ចិត្ត​របស់​ខ្លួន​ដដែល។

18. យើង​ស្គាល់​មារយាទ​របស់​គេ​យ៉ាង​ច្បាស់តែ​យើង​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា​សះ‌ស្បើយយើង​នឹង​ដឹក​នាំ​គេព្រម​ទាំង​សម្រាល​ទុក្ខ​ប្រជា‌ជនដែល​កំពុង​កាន់​ទុក្ខ​នេះ​ទៀត​ផង។

19. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាយើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើងនៅ​ក្នុង​មាត់​ពួក​គេ។ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិតយើង​នឹង​ប្រោស​ពួក​គេ​ឲ្យបាន​ជា​សះ‌ស្បើយ​មែន!

20. រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹងរលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោកគ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​ឡើយទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំសព្វ​បែប​យ៉ាង​មក។

អេសាយ 57