1. មនុស្សសុចរិតកំពុងតែវិនាសតែគ្មាននរណាយកចិត្តទុកដាក់មនុស្សល្អបាត់បង់ជីវិតតែគ្មាននរណាចាប់អារម្មណ៍សោះមនុស្សសុចរិតអន្តរាយដោយមនុស្សអាក្រក់ធ្វើបាប។
2. ប៉ុន្តែ សន្តិភាពនឹងមកដល់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវនឹងបានសម្រាកយ៉ាងសុខសាន្ត។
3. រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ជាពួកក្បត់ព្រះជាម្ចាស់ហើយគោរពព្រះក្លែងក្លាយចូរនាំគ្នាចូលមក!
4. តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា?តើអ្នករាល់គ្នាហាមាត់យ៉ាងធំហើយលៀនអណ្ដាតដាក់នរណា?អ្នករាល់គ្នាពិតជាកូនបះបោរនិងពូជអ្នកកុហកមែន!