អេសាយ 56:7-12 Khmer Standard Version (KHSV)

7. នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើងយើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុងដំណាក់​របស់​យើង​ដែល​ជា​កន្លែង​អធិស្ឋានយើង​នឹង​ទទួល​តង្វាយ​ដុត​ទាំង​មូលព្រម​ទាំង​យញ្ញ‌បូជា​ផ្សេងៗ​ដែល​គេ​យក​មកថ្វាយ​នៅ​លើ​អាសនៈ​របស់​យើង។ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជាកន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​អធិស្ឋាន។

8. ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែលដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នាព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះថែម​ទៀត។

9. សត្វ​ស្រុក និង​សត្វ​ព្រៃ​ទាំង​អស់​អើយចូរ​នាំ​គ្នា​មក​ស៊ី​ចំណី!

10. គ្រូ​អាចារ្យ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែលសុទ្ធ​តែ​ជា​មនុស្ស​ខ្វាក់គេ​មិន​យល់​អ្វី​ទាំង​អស់។អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ឆ្កែ​ដែល​មិន​ចេះ​ព្រុសគឺ​ចេះ​តែ​ដេក​រវើ‌រវាយនិង​ចូល​ចិត្ត​ងោក‌ងុយ។

11. អ្នក​ទាំង​នោះ​ក៏​ជា​ឆ្កែ​ដែល​គិត​តែ​ពី​ត្របាក់​ស៊ីហើយ​មិន​ចេះ​ស្កប់​ស្កល់​ទេ។ពួក​គេ​ជា​មេ​ដឹក​នាំតែ​មិន​ចេះ​គិត​ពិចារណា​អ្វី​ទាំង​អស់ម្នាក់ៗ​ដើរ​តាម​ផ្លូវ​របស់​ខ្លួនហើយ​គិត​តែ​ពី​ស្វែង​រក​ផល​ប្រយោជន៍របស់​ខ្លួន​ប៉ុណ្ណោះ។

12. គេ​បបួល​គ្នា​ថា «មក៍! ខ្ញុំ​ទៅ​យក​ស្រាយើង​នឹង​ផឹក​ស្រា​ខ្លាំង​ជា​មួយ​គ្នា!ស្អែក​ក៏​យើង​ផឹក​ទៀត​ដែរព្រោះ​នៅ​សល់​ស្រា​ច្រើន​ណាស់»។

អេសាយ 56