អេសាយ 56:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ចូរ​ប្រព្រឹត្ត​តាម​យុត្តិធម៌និង​កាន់​តាម​សេចក្ដី​សុចរិតដ្បិត​ការ​សង្គ្រោះ​របស់​យើង​មក​ជិត​បង្កើយយើង​ក៏​សម្តែង​សេចក្ដី​សុចរិត​របស់​យើង​ដែរ។

2. មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះគឺ​គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយមុខ​ជា​មាន​សុភមង្គល​មិន​ខាន!

3. ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​ព្រះ‌អម្ចាស់មិន​ត្រូវ​ពោល​ថា “ព្រះ‌អម្ចាស់​មុខ​ជា​ញែក​ខ្ញុំចេញ​ពី​ប្រជា‌ជន​របស់​ព្រះ‌អង្គ!”រីឯ​មនុស្ស​កំរៀវ​ក៏​មិន​ត្រូវ​ពោល​ថា“ខ្ញុំ​ប្រៀប​បាន​នឹង​ដើម​ឈើ​ងាប់!”។

4. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«បើ​មនុស្ស​កំរៀវ​ណា​គោរព​ថ្ងៃ​សប្ប័ទ*បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើងហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង

5. នោះ​យើង​នឹង​ចារ​ឈ្មោះ​គេ​ទុកនៅ​តាម​ជញ្ជាំង​ដំណាក់​របស់​យើងយើង​នឹង​ឲ្យ​គេ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជាងកូន​ប្រុស​កូន​ស្រី​របស់​យើង​ទៅ​ទៀតឈ្មោះ​គេ​នឹង​នៅ​គង់‌វង្ស​រហូត​ត​ទៅគ្មាន​នរណា​លុប​បំបាត់​បាន​ឡើយ»។

អេសាយ 56