7. មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួនមនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរអ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខានឲ្យតែគេងាកមករកព្រះនៃយើងវិញដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយអត់ទោសឲ្យគេ។
8. ព្រះអម្ចាស់មានព្រះបន្ទូលថា:គំនិតយើងខុសប្លែកពីគំនិតអ្នករាល់គ្នារីឯរបៀបដែលយើងប្រព្រឹត្ត ក៏ខុសប្លែកពីរបៀបដែលអ្នករាល់គ្នាប្រព្រឹត្តដែរ។
9. មេឃខ្ពស់ជាងផែនដីយ៉ាងណារបៀបដែលយើងប្រព្រឹត្តក៏ខុសប្លែកពីបៀបដែលអ្នករាល់គ្នាប្រព្រឹត្តហើយគំនិតរបស់យើងក៏ខុសប្លែកពីគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
10. ទឹកភ្លៀង និងទឹកសន្សើមធ្លាក់ពីលើមេឃមកស្រោចស្រពផែនដី។ទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើងបង្កើតភោគផល ផ្ដល់ពូជសម្រាប់អ្នកសាបព្រោះនិងផ្ដល់អាហារឲ្យគេបរិភោគ។
11. រីឯពាក្យរបស់យើងក៏ដូច្នោះដែរគឺពាក្យដែលចេញពីមាត់របស់យើងនឹងមិនវិលត្រឡប់មករកយើងវិញឡើយដរាបណាទាល់តែបានសម្រេចតាមបំណងរបស់យើងជាមុនសិនគឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។