1. ព្រះអម្ចាស់មានព្រះបន្ទូលថា:អស់អ្នកដែលស្រេកទឹកអើយចូរនាំគ្នាមករកទឹកឯណេះ!ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយចូរមក ហើយពិសាទៅ។ចូរមកយកអាហារបរិភោគចូរនាំគ្នាមកយកស្រាទំពាំងបាយជូរនិងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ឬបង់ថ្លៃអ្វីឡើយ!
2. ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញអាហារដែលមិនអាចចិញ្ចឹមជីវិតហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំងរកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ?ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបានបរិភោគអាហារយ៉ាងឆ្ងាញ់ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។
3. ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើងចូរត្រងត្រាប់ស្ដាប់នោះអ្នករាល់គ្នានឹងមានជីវិត។យើងនឹងចងសម្ពន្ធមេត្រីមួយដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នាដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើងចំពោះដាវីឌ។
4. យើងបានតែងតាំងដាវីឌឲ្យធ្វើជាសាក្សីរបស់យើងនៅមុខកុលសម្ព័ន្ធទាំងអស់ព្រមទាំងឲ្យធ្វើជាមគ្គទេសក៍ដឹកនាំប្រជាជាតិទាំងឡាយ។