7. យើងបានបោះបង់អ្នកមួយភ្លែតមែនតែយើងនឹងទទួលអ្នកមកវិញដោយចិត្តអាណិតអាសូរពន់ពេកណាស់។
8. យើងបានខឹងសម្បារនឹងអ្នកព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែនប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នកព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោះអ្នកមកវិញ។
9. កាលពីជំនាន់លោកណូអេយើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថាលែងឲ្យទឹកជន់លិចផែនដីម្ដងទៀតឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថាលែងខឹង លែងគំរាមអ្នកទៀតហើយ។
10. ទោះបីភ្នំតូចភ្នំធំកក្រើករំពើកក្ដីសេចក្ដីស្រឡាញ់របស់យើងមិនឃ្លាតចេញពីអ្នកឡើយរីឯសម្ពន្ធមេត្រីរបស់យើងដែលផ្ដល់ឲ្យអ្នកបានសុខសាន្តនោះក៏មិនប្រែប្រួលដែរ- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលអាណិតមេត្តាអ្នក។
11. ក្រុងដ៏សែនវេទនាអើយ!អ្នកត្រូវខ្យល់ព្យុះបក់បោកតែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ។ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីតមកសង់អ្នកឡើងវិញយើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
12. យើងយកត្បូងទទឹមធ្វើជាប៉មយកពេជ្រចរណៃធ្វើជាទ្វារព្រមទាំងយកត្បូងមកធ្វើជាកំពែង។
13. យើងជាព្រះអម្ចាស់នឹងប្រៀនប្រដៅកូនចៅអ្នកដោយខ្លួនយើងផ្ទាល់ហើយកូនចៅរបស់អ្នកនឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។
14. អ្នកនឹងបានរឹងមាំ ដោយសារសេចក្ដីសុចរិតហើយអ្នកនឹងមិនភ័យខ្លាចអ្វីឡើយ។គ្មាននរណាមកសង្កត់សង្កិន មកបំភ័យឲ្យអ្នកតក់ស្លុតទៀតទេ។
15. ប្រសិនបើមាននរណាវាយប្រហារអ្នកនោះមិនមែនយើងចាត់គេឲ្យមកទេបើគេវាយប្រហារអ្នកគេនឹងដួលនៅមុខអ្នកជាមិនខាន។
16. យើងបានបង្កើតជាងដែកដែលដុតធ្យូងលត់ដំ ផលិតគ្រឿងអាវុធដើម្បីធ្វើសឹកសង្គ្រាមហើយយើងក៏បានបង្កើតអ្នកកម្ទេចគ្រឿងអាវុធនោះដែរ។