4. កុំភ័យខ្លាចអ្វីអ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយកុំព្រួយចិត្តឲ្យសោះដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយអ្នកនឹងភ្លេចភាពអាម៉ាស់ដែលអ្នកធ្លាប់ជួបប្រទះកាលនៅពីក្មេងអ្នកនឹងឈប់នឹកនាពីការត្មះតិះដៀលនៅគ្រាដែលយើងបោះបង់ចោលអ្នក។
5. ស្វាមីរបស់អ្នក គឺព្រះអង្គដែលបានបង្កើតអ្នក!ព្រះអង្គមានព្រះនាមថា«ព្រះអម្ចាស់នៃពិភពទាំងមូល»។ព្រះដែលបានលោះអ្នកមកនោះគឺព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលព្រះអង្គមានព្រះនាមថា«ព្រះជាម្ចាស់នៃផែនដីទាំងមូល»។
6. អ្នកប្រៀបដូចជាស្ត្រីដែលប្ដីបោះបង់ចោលហើយកើតទុក្ខក្រៀមក្រំតែឥឡូវនេះ ព្រះអម្ចាស់ត្រាស់ហៅអ្នកឲ្យវិលមកវិញហើយ។ព្រះរបស់អ្នកមានព្រះបន្ទូលថា:“បុរសពុំអាចបោះបង់ចោលភរិយាដែលខ្លួនរៀបការកាលពីនៅវ័យក្មេងបានឡើយ”។
7. យើងបានបោះបង់អ្នកមួយភ្លែតមែនតែយើងនឹងទទួលអ្នកមកវិញដោយចិត្តអាណិតអាសូរពន់ពេកណាស់។
8. យើងបានខឹងសម្បារនឹងអ្នកព្រមទាំងគេចមុខចេញពីអ្នកមួយរយៈមែនប៉ុន្តែ យើងនឹងអាណិតមេត្តាអ្នកព្រោះយើងស្រឡាញ់អ្នកអស់កល្បជានិច្ច។នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលលោះអ្នកមកវិញ។
9. កាលពីជំនាន់លោកណូអេយើងបានសន្យាយ៉ាងម៉ឹងម៉ាត់ថាលែងឲ្យទឹកជន់លិចផែនដីម្ដងទៀតឥឡូវនេះ ក៏ដូច្នោះដែរ យើងសន្យាថាលែងខឹង លែងគំរាមអ្នកទៀតហើយ។