6. កាលពីមុន យើងទាំងអស់គ្នាសុទ្ធតែវង្វេងដូចចៀមដែលបែកចេញពីហ្វូងម្នាក់ៗដើរតាមផ្លូវរបស់ខ្លួនផ្ទាល់តែព្រះអម្ចាស់បានទម្លាក់កំហុសរបស់យើងទាំងអស់គ្នាទៅលើលោក។
7. លោកត្រូវគេធ្វើទារុណកម្ម លោកបន្ទាបខ្លួនមិនហើបមាត់ទាល់តែសោះដូចកូនចៀមដែលគេដឹកទៅទីពិឃាតឬដូចចៀមឈរស្ងៀមនៅមុខអ្នកកាត់រោមលោកមិនបានហើបមាត់ទាល់តែសោះ។
8. គេចាប់លោកទាំងបង្ខំយកទៅកាត់ទោសហើយនាំទៅសម្លាប់គ្មាននរណារវីរវល់យកចិត្តទុកដាក់នឹងពូជពង្សរបស់លោកឡើយ។គេបានដកលោកចេញពីចំណោមមនុស្សដែលរស់នៅលើផែនដីនេះលោកត្រូវគេវាយរហូតដល់បាត់បង់ជីវិតព្រោះតែអំពើបាបនៃប្រជាជនរបស់លោក។
9. ទោះបីលោកមិនដែលប្រព្រឹត្តអំពើឃោរឃៅឬនិយាយបោកបញ្ឆោតនរណាក្ដីក៏គេបញ្ចុះសពលោកក្នុងចំណោមមនុស្សពាលនិងក្នុងផ្នូររបស់អ្នកមាន។
10. ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើរបស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ដោយលោកបានបូជាជីវិតធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្សព្រះអង្គនឹងបន្តអាយុជីវិតរបស់លោកហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គតាមរយៈលោក។
11. “ក្រោយពីបានរងទុក្ខលំបាកយ៉ាងខ្លាំងមកជីវិតរបស់អ្នកបម្រើនឹងមានពន្លឺមនុស្សជាច្រើននឹងទទួលស្គាល់ចំណេះដឹងរបស់លោក។អ្នកបម្រើរបស់យើងសុចរិតលោកក៏ប្រោសមហាជនឲ្យបានសុចរិតដោយទទួលយកកំហុសរបស់ពួកគេ។
12. ហេតុនេះហើយបានជាយើងប្រគល់ឲ្យលោកគ្រប់គ្រងលើមនុស្សជាច្រើនលោកនឹងចែកជយភ័ណ្ឌរួមជាមួយពួកកាន់អំណាចព្រោះលោកបានលះបង់អ្វីៗទាំងអស់រហូតដល់បាត់បង់ជីវិត និងសុខចិត្តឲ្យគេរាប់បញ្ចូលទៅក្នុងចំណោមជនឧក្រិដ្ឋដ្បិតលោកទទួលយកបាបរបស់មនុស្សទាំងអស់មកដាក់លើខ្លួនលោកព្រមទាំងទូលអង្វរឲ្យមនុស្សបាបផង”។