10. ព្រះអម្ចាស់សម្តែងព្រះបារមីដ៏វិសុទ្ធរបស់ព្រះអង្គឲ្យប្រជាជាតិទាំងអស់ឃើញមនុស្សទាំងប៉ុន្មាននៅទីដាច់ស្រយាលនៃផែនដីនឹងឃើញការសង្គ្រោះរបស់ព្រះនៃយើង។
11. អ្នករាល់គ្នាដែលកាន់គ្រឿងសម្ភារៈរបស់ព្រះអម្ចាស់ចូរនាំគ្នាចាកចេញពីទីនេះទៅកុំប៉ះពាល់អ្វីៗដែលមិនបរិសុទ្ធឡើយ!ចូរចាកចេញពីក្រុងបាប៊ីឡូននេះហើយធ្វើពិធីជម្រះកាយឲ្យបានបរិសុទ្ធ!
12. អ្នករាល់គ្នាមិនចាកចេញទៅយ៉ាងរហន់ទេហើយក៏មិនចាកចេញទៅដូចគេរត់លូនដែរដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលគង់នៅមុខ និងគង់នៅពីក្រោយអ្នករាល់គ្នាដើម្បីការពារអ្នក។
13. ព្រះអម្ចាស់មានព្រះបន្ទូលថា:អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើនមានឋានៈខ្ពង់ខ្ពស់និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។