14. បន្តិចទៀត អ្នកជាប់ឃុំឃាំងនឹងមានសេរីភាពគេមិនត្រូវស្លាប់នៅក្នុងគុកនោះទេគេក៏មិនខ្វះម្ហូបអាហារបរិភោគដែរ។
15. យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នកយើងធ្វើឲ្យសមុទ្រកក្រើកព្រមទាំងធ្វើឲ្យទឹករលកបក់បោកយើងមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
16. យើងធ្វើឲ្យមាត់អ្នកពោលពាក្យរបស់យើងយើងលាតដៃធ្វើជាម្លប់ការពារអ្នកដោយលាតសន្ធឹងផ្ទៃមេឃ ចាក់គ្រឹះនៃផែនដីហើយពោលទៅកាន់អ្នកក្រុងថា“អ្នកជាប្រជាជនរបស់យើង”។
17. យេរូសាឡឹមអើយចូរភ្ញាក់រលឹក ចូរក្រោកឡើង!អ្នកបានផឹកពីពែងនៃព្រះពិរោធដ៏ខ្លាំងរបស់ព្រះអម្ចាស់អ្នកបានផឹកព្រះពិរោធពីពែងនេះរហូតដល់តំណក់ចុងក្រោយគឺរហូតដល់បាត់ស្មារតី!
18. ក្នុងចំណោមកូនចៅដែលកើតចេញពីអ្នកមកគ្មាននរណាម្នាក់ដឹកនាំអ្នកសោះក្នុងចំណោមកូនទាំងប៉ុន្មានដែលអ្នកចិញ្ចឹមគ្មាននរណាម្នាក់ជួយឧបត្ថម្ភអ្នកវិញទេ។
19. ទុក្ខវេទនាពីរយ៉ាងបានកើតមានចំពោះអ្នកផ្ទួនៗគ្នាគឺអ្នកត្រូវហិនហោច និងខ្ទេចខ្ទីទុរ្ភិក្ស និងសង្គ្រាមតែគ្មាននរណាអាណិតអាសូរអ្នកគ្មាននរណាសម្រាលទុក្ខអ្នកសោះ។
20. កូនចៅរបស់អ្នកដួលដេកនៅតាមដងផ្លូវពួកគេកំរើកលែងរួច ដូចសត្វជាប់អន្ទាក់ព្រោះព្រះអម្ចាស់ទ្រង់ព្រះពិរោធចំពោះពួកគេព្រះរបស់អ្នកគំរាមកំហែងពួកគេ។
21. ហេតុនេះ ក្រុងដែលរងទុក្ខវេទនាអើយចូរស្ដាប់ចុះ!អ្នកស្រវឹង តែមិនមែនស្រវឹងដោយផឹកស្រាទេ!
22. ព្រះជាអម្ចាស់របស់អ្នក គឺព្រះដែលតែងតែរកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គទ្រង់មានព្រះបន្ទូលថា:យើងលែងឲ្យអ្នកផឹកពីពែងដែលបណ្ដាលឲ្យអ្នកបាត់ស្មារតីអ្នកនឹងលែងផឹកពីពែងនៃកំហឹងរបស់យើងទៀតហើយ។
23. យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នកផឹកពីពែងនេះវិញ។គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា“ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!”ពេលនោះ អ្នកក៏ក្រាបចុះធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។